Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកបណ្ឌិត គិន ភា : ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នៅជប៉ុន រួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

spot_img

ភ្នំពេញ ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានមានប្រសាសន៍ប្រាប់ CEN ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន គឺមានសារៈសំខាន់ណាស់ គឺបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ពង្រឹងនិងពង្រីក ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ពីព្រោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងបង្ហាញឲ្យឃើញពីការផ្តល់តម្លៃខ្ពស់ពីសំណាក់ប្រទេសជប៉ុនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ហើយដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុនកាន់តែមានការរីកចំរើនកាន់តែរឹងមាំថែមទៀត។

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ណាស់ក្នុងអំឡុងឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ននេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អាចចាត់ទុកថា ជាអ្នកបន្តវេនតែមួយគត់ដែលបំពេញទស្សនកិច្ចផ្លូវការច្រើនជាងគេទៅកាន់ប្រទេសជប៉ុន ហើយក៏ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនច្រើនរូបផងដែរ។ លោកគិតថា វាមានសារៈសំខាន់សម្រាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលឯកឧត្តមបណ្ឌិតកាន់តួនាទីសំខាន់នាពេលបច្ចុប្បន្ន ហើយក៏ជាអ្នកត្រូវបន្តវេនក្នុងការដឹកនាំប្រទេសកម្ពុជាផងដែរ។ ហើយដំណើរទស្សនកិច្ចនេះ គឺពិតជារួមចំណែកយ៉ាងសំខាន់ជាវិជ្ជមានក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាថប្រទេសទាំងពីរ។ ហើយឃើញថា ជប៉ុនផ្តល់តម្លៃខ្ពស់ចំពោះវត្តមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ដោយការរៀបចំដំណើរទស្សនកិច្ច និងរបៀបបដិសណ្ឋាកិច្ចដែលប្រទេសជប៉ុនធ្វើសម្រាប់ទទួលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺបានបង្ហាញឲ្យឃើញពីកម្រិតនៃទំនាក់ទំនង និងការផ្តល់តម្លៃខ្ពស់។

ហើយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជួបជាមួយឥស្សរជនសំខាន់ៗ ជាច្រើននៃប្រទេសជប៉ុន រាបឮចាប់តាំងពីរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ រហូតដល់នាយករដ្ឋមន្ត្រីជប៉ុន នជសបញ្ជាក់ឲ្យឃើញថា ទស្សនកិច្ចនេះ គឺមានសារៈសំខាន់ណាស់។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ដែលយើងឃើញតាមរយៈជំនួបរបស់ឯកអគ្គរាជទូតជប៉ុននាពេលកន្លងមកជាមួយសម្តេចតេជោ ហ៊ុន សែន ក៏ឯកអគ្គរាជទូតបានជម្រាបជូនសម្តេចតេជោថា ប្រទេសជប៉ុនមានបំណងអញ្ជើញឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ ហើយក្រោមមកឃើញថា អ្វីដែលបានលើកឡើងដោយឯកអគ្គរាជទូតជប៉ុនក៏ក្លាយជាការពិត។ ហើយទន្ទឹមនឹងនោះវាអាចបញ្ជាក់ឲ្យឃើញអំពីការគាំទ្រ ការសាទររបស់ប្រទេសជប៉ុនចំពោះបេក្ខជននាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នាពេលអនាគត ដែលអាចចាត់ទុកថា ជាចំណុចចាប់ផ្តើមដ៏មានសារៈសំខាន់ នៃឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងតួនាទីជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចការអន្តរជាតិ គរហៅថា ទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយនឹងប្រទេសផ្សេងៗ។ ហើយអាចចាត់ទុកថា ជប៉ុនជាប្រទេសទី១ ដែលយកចិត្តទុកដាក់នៅបេក្ខជននាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជានាពេលអនាគតនេះ”។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×