Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យបង្កើនសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត និងបង្ការ ទប់ស្កាត់ បង្ក្រាបឲ្យបាននូវការនាំចូលឆ្លងកាត់ ជួញដូរ ប្រើប្រាស់ និងការលួចលាក់កែច្នៃ ផលិតសារធាតុញៀន

spot_img

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យបង្កើនសកម្មភាពស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីបង្ក្រាបឲ្យបានការនាំចូល ឆ្លងកាត់ ជួញដូរ ប្រើប្រាស់ និងលួចកែច្នៃផលិតសារធាតុញៀន។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញផែនការបន្ដទៀត ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ រយៈពេលមួយឆ្នាំ ដែលអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បង្កើនសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត និងបង្ការ ទប់ស្កាត់ បង្ក្រាបឲ្យបាននូវការនាំចូល ឆ្លងកាត់ ជួញដូរ ប្រើប្រាស់ និងការលួចលាក់កែច្នៃ ផលិតសារធាតុញៀន ដោយត្រូវ ជំរុញការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការរដ្ឋបាល ដើរទន្ទឹមនឹងវិធានការច្បាប់ គ្មានការយោគយល់ និងលើកលែង សំដៅបង្រួមទីផ្សារជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយត្រូវកំណត់ឲ្យបានជាក់លាក់នូវភូមិសាស្ត្រ និងគោលដៅអាទិភាព បម្រើឲ្យប្រតិបត្តិការជំនាញ»។

អាជ្ញាធរខិតខំចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចដឹកជញ្ជូនគ្រឿងញៀនចេញ-ចូលឆ្លងកាត់ព្រំដែន ទាំងច្រកផ្លូវគោក ផ្លូវទឹក (រួមទាំងលំហសមុទ្រ) ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍។ ជាពិសេសខិតខំលើកកម្ពស់សមត្ថភាពក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យដល់ឫសគល់ និងតស៊ូស្វែងរកឲ្យឃើញទីតាំងលួចលាក់ដាំដុះ ផលិត កែច្នៃផលិតសារធាតុញៀននៅក្នុងប្រទេស។

ជំរុញយន្តការដែលមានស្រាប់ ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃឲ្យបានហ្មត់ចត់មុនពេលផ្ដល់អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យបើកអាជីវកម្មរោងចក្រ សហគ្រាសដែលពាក់ព័ន្ធដល់ការប្រើប្រាស់សារធាតុគីមី ព្រមទាំងធ្វើការត្រួត ជាប្រចាំនូវដំណើរការអាជីវកម្មរបស់រោងចក្រ សហគ្រាសទាំងនោះ ព្រមទាំងមានវិធានការគ្រប់គ្រងការនាំចូល ការធ្វើសន្និធិ ការចែកចាយ និងប្រើប្រាស់រាល់សារធាតុគីមី ដើម្បីម្ចាស់ការចាត់វិធានការចំពោះសកម្មភាពលួច បង្វែរសារធាតុគីមីយកទៅកែច្នៃ ផលិតជាសារធាតុញៀនខុសច្បាប់។

ពន្លឿនរាល់នីតិវិធីក្នុងការចាត់ចែងវត្ថុតាំង និងទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលត្រូវបានរឹបអូស និងបង្កក ដើម្បីយកមកគាំទ្រក្នុងសកម្មភាពប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ ទន្ទឹមគ្នា នេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត រកឲ្យឃើញ និងរឹបអូសនូវហិរញ្ញប្បទានពាក់ព័ន្ធ បទល្មើសគ្រឿងញៀន សំដៅរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

បន្តជំរុញការអនុវត្តវិធានការអាទិភាពទាំង ០៥ ដែលជាមូលដ្ឋានក្នុងការចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយផ្តោតលើការងារសំខាន់ៗ ដូចខាងក្រោម ៖

១. បន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ ក៏ដូចជាគ្រោះថ្នាក់ និងផលប៉ះពាល់ដែលបណ្ដាល មកពីគ្រឿងញៀន រួមទាំងការអំពាវនាវដល់តួអង្គពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមសកម្មភាពក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន ការពារសុខុមាលភាព និងសុវត្ថិភាពសង្គម ឲ្យបានជ្រួតជ្រាបគ្រប់ទីកន្លែង ដោយប្រើប្រាស់គ្រប់មធ្យោបាយ គ្រប់រូបភាព ចំគោលដៅ និងមុខសញ្ញា ព្រមទាំង មានវិធីសាស្ត្រសមស្របក្នុងការផ្សព្វផ្សាយអប់រំ (ងាយស្តាប់ ងាយយល់ និងងាយទទួលយកបាន) និងត្រូវអនុវត្ត យ៉ាងខ្ជាប់ខ្ជួនតាមវិធានការ “ ៣ការពារ និង ៣កុំ»។

២. ត្រូវខិតខំរៀបចំឲ្យបាននូវវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេសម្ចាស់ ឬអ្នក គ្រប់គ្រងអាជីវកម្មដែលងាយរងហានីភ័យដោយសារបទល្មើសគ្រឿងញៀន រួមទាំងសិល្បៈករ សិល្បៈការិនី បណ្តាញ សារព័ត៌មាន អ្នកដឹកនាំសាសនា អង្គការសង្គមស៊ីវិលនៅទូទាំងប្រទេស សំដៅប្រមូលផ្តុំឲ្យមានការចូលរួមសហការ គាំទ្រទាំងសកម្មភាព និងមូលនិធិ ក្នុងចលនាជាតិប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។

៣. បង្កើនសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត និងបង្ការ ទប់ស្កាត់ បង្ក្រាបឲ្យបាននូវការនាំចូលឆ្លងកាត់ ជួញដូរ ប្រើប្រាស់ និងការលួចលាក់កែច្នៃ ផលិតសារធាតុញៀន ដោយត្រូវ ៖

-ជំរុញការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការរដ្ឋបាល ដើរទន្ទឹមនឹងវិធានការច្បាប់ គ្មានការយោគយល់ និងលើកលែង សំដៅបង្រួមទីផ្សារជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយត្រូវកំណត់ឲ្យបានជាក់លាក់នូវភូមិសាស្ត្រ និងគោលដៅអាទិភាព បម្រើឲ្យប្រតិបត្តិការជំនាញ

-ខិតខំចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចដឹកជញ្ជូនគ្រឿងញៀនចេញ-ចូលឆ្លង កាត់ព្រំដែន ទាំងច្រកផ្លូវគោក ផ្លូវទឹក (រួមទាំងលំហសមុទ្រ) ផ្លូវអាកាស និងតាមប់ញ្ញើប្រៃសណីយ៍ -ខិតខំលើកកម្ពស់សមត្ថភាពក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យដល់ ប្ញសគល់ និងតស៊ូស្វែងរកឲ្យឃើញទីតាំងលួចលាក់ដាំដុះ ផលិត កែច្នៃផលិតសារធាតុញៀននៅក្នុងប្រទេស

-ជំរុញយន្តការដែលមានស្រាប់ ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃឲ្យបានហ្មត់ចត់មុនពេលផ្តល់អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យបើកអាជីវកម្មរោងចក្រ សហគ្រាសដែលពាក់ព័ន្ធដល់ការប្រើប្រាស់សារធាតុគីមី ព្រមទាំងធ្វើការត្រួត ជាប្រចាំនូវដំណើរការអាជីវកម្មរបស់រោងចក្រ សហគ្រាសទាំងនោះ ព្រមទាំងមានវិធានការគ្រប់គ្រងការនាំចូល ការធ្វើសន្និធិ ការចែកចាយ និងប្រើប្រាស់រាល់សារធាតុគីមី ដើម្បីម្ចាស់ការចាត់វិធានការចំពោះសកម្មភាពលួច បង្វែរសារធាតុគីមីយកទៅកែច្នៃ ផលិតជាសារធាតុញៀនខុសច្បាប់។

៤. ពន្លឿនរាល់នីតិវិធីក្នុងការចាត់ចែងវត្ថុតាំង និងទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលត្រូវបានរឹបអូសំ និងបង្កក ដើម្បីយកមកគាំទ្រក្នុងសកម្មភាពប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ ទន្ទឹមគ្ន នេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត រកឲ្យឃើញ និងរឹបអូសនូវហិរញ្ញប្បទានពាក់ព័ន្ធ បទល្មើសគ្រឿងញៀន សំដៅរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

៥. លើកកម្ពស់សកម្មភាព ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនដែលនាំចូលពីក ប្រទេស ដោយខិតខំពន្លាតនីតិវិធីស្រាវជ្រាវរកខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ដើម្បីបង្ក្រាបឲ្យដល់ឫស គល់ ព្រមជាមួយនឹងការយកចិត្តទុកដាក់ក្នុងការថែបំប៉ន លើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅធ្វើឲ្យប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់ កាន់តែមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនោះ ត្រូវខិតខំជំរុញកសាងឲ្យបាននូវ “ភូមិ ឃុំ-សង្កាត់សគ្មានគ្រឿងញៀន» និងពង្រីកវិសាលភាពឲ្យដល់ គ្រប់បណ្តាខេត្តជាប់ព្រំដែន ព្រមទាំងពង្រឹងសមត្ថភាពនៃការដឹកនាំ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» នៅតាមបណ្ត ក្រុង ស្រុកនៃខេត្តគោលដៅសំខាន់ៗទាំងនោះឱ្យមានប្រសិទ្ធភាព។

៦. បន្តពង្រឹង និងជំរុញសកម្មភាពអនុវត្តវិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម ដោយត្រូវមានយន្តការដឹកនាំ និងសម្របសម្រួលច្បាស់លាស់នៅថ្នាក់ឃុំ-សង្កាត់។ ជាមួយគ្នានេះ ត្រូវខិតខំលើក កម្ពស់សមត្ថភាព គុណភាព និងពង្រីកសេវាបន្សាបព្យាបាលដោយផ្អែកលើសហគមន៍ នៅតាមឃុំ-សង្កាត់ គោលដៅអាទិភាព ឈានទៅពង្រីកវិសាលភាពគ្របដណ្តប់បានឃុំ-សង្កាត់នៅទូទាំងប្រទេស និងត្រូវជំរុញការងារ គ្រប់គ្រងមជ្ឈមណ្ឌលជាតិផ្ដល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ឲ្យស្របតាមនិយាមព្យាបាល ព្រមទាំងបន្តកសាងមណ្ឌលបណ្តោះអាសន្នសម្រាប់ព្យាបាល និងស្តារនីតិសម្បទា តាមរាជធានី-ខេត្ត ដែលមាន អំណោយផលចាំបាច់ និងពិនិត្យឡើងវិញអំពីគុណភាពនៃមណ្ឌលឯកជន ក៏ដូចជាអង្គការដៃគូនានា ដើម្បីចូលរួមក្នុងការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាព។
៧.កសាងឲ្យបាននូវយន្តការតាមដាន ត្រួតពិនិត្យមុខសញ្ញាប្រើប្រាស់សារធាតុញៀន មុខសញ្ញាដែល បានសមាហរណកម្មចូលក្នុងសហគមន៍ ដើម្បីគ្រប់គ្រង និងថែទាំសុខភាព បង្ការ ទប់ស្កាត់មិនឲ្យពួកគេវិលត្រឡប់ មកប្រើប្រាស់សារធាតុញៀនវិញ។

អនុវត្តផែនការយុទ្ធនាការលើកទី៦ នាឆ្នាំ២០២១កន្លងទៅ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការ យ៉ាងក្តៅគគុកដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៦.៣០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៣.៩៧៩នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ៤.៦៨៩,៦១គីឡូក្រាម និងសារធាតុគីមីសរុបទម្ងន់ ៨៤.៩២០គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារ និងវត្ថុតាងមួយចំនួនធំ ក្នុងនោះបទល្មើសគ្រឿងញៀនធំៗ សរុបចំនួន ៧៣ករណី មេក្លោង ៣១នាក់ និងខ្សែរយៈបណ្តាញ ១៤៣នាក់)។ ទន្ទឹមនោះ វិធានការអប់រំ និងវិធានការរដ្ឋបាល ត្រូវបានចាត់តាំងអនុវត្តតាមគ្រប់មធ្យោបាយ គ្រប់រូបភាព ដោយមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន និងទទួលបាន លទ្ធជាវិជ្ជមាន ដែលកត្តាទាំងអស់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយឥទ្ធិពលនៃការប្រើប្រាស់ និង ជួញដូវសារធាតុញៀននៅក្នុងស្រុកផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×