Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង ជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកនៅមូលដ្ឋាន ខិតខំបំពេញភារកិច្ចបម្រើ ប្រជាពលរដ្ឋឱ្យបានល្អ រួមគ្នាដោះស្រាយភាពអសកម្ម

spot_img

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងមុខតំណែងសាធារណៈផ្សេងៗនៅតាមមូលដ្ឋានខេត្តបាត់ដំបង សូមបន្តខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ រួមគ្នាដោះស្រាយភាពអសកម្មទាំងឡាយដែលប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជន ក្នុងនោះរាប់ទាំងការដោះស្រាយបញ្ហារំលោភដីព្រៃលិចទឹក ជាប់បឹងទន្លេសាប ចាប់ពីស្រុកមោងឬស្សី ស្រុកសង្កែរ ស្រុកឯកភ្នំ និងស្រុកថ្មគោល។ សម្ដេចបានណែនាំឱ្យផ្ដល់ព័ត៌មានជូនសម្ដេចអំពីបញ្ហានេះ ដើម្បីចូលរួមចំណែកជំរុញការដោះស្រាយទៅតាមយន្តការដែលអាចធ្វើទៅបាន។

ការជម្រុញរបស់សម្តេចក្រឡាហោម ស ខេង បានធ្វលឡើងនៅក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ជំរុញការដោះស្រាយទំនាស់ដីធ្លីប្រកបដោយតម្លាភាព និងយុត្តធម៌ ។

សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងសមាជិក សមាជិការគណបក្សគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែក ដែលបានខិតខំជំរុញការបំពេញភារកិច្ចបំរើជាតិ និងប្រជាជននៅតាមមូលដ្ឋាន ព្រមទាំងការបំពេញភារកិច្ចសំខាន់ៗជាច្រើនទៀតជូនគណបក្ស ក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដល់ឱកាសជូនអង្គសន្និបាតឡើងថ្លែង បញ្ចេញមតិយោបល់អំពីប្រធានបទផ្សេងៗ ពាក់ព័ន្ធនឹងកិច្ចការបំរើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងកិច្ចការផ្សេងៗរបស់គណបក្ស។ តាមរយៈការស្ដាប់មតិយោបល់ទាំងនោះ សម្ដេចបានលើកទឹកចិត្តឱ្យតួអង្គគណបក្សនៅតាមមូលដ្ឋានដែលកាន់មុខតំណែងនានា បន្តការខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីរួមចំណែកប្រមូលកម្លាំងគាំទ្រជូនគណបក្ស។ ភ្ជាប់នឹងការងារនេះ សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យខិតខំបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×