Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

spot_img

ភ្នំពេញ : ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអំពានាវឲ្យប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន។

ការអំពាវនាវរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ាណែត សូមឲ្យប្រជាពលរដ្ឋជឿទុកចិត្ត និងគាំទ្រសមិទ្ធផល និងគោលនយោបាយរបស់គណបក្សក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាសប្រកបដោយនិរន្តរភាពនៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសលើឆាកអន្តរជាតិ។ ទាំងនេះ គឺជាកិច្ចតបស្នងគុណចំពោះការជឿជាក់ របស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនក្រោមការដឹកនាំរបស់ សម្តេចតេជោ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយមានការចូលរួមចំណែករបស់ សមាជិក សមាជិកាក្រោមស្មារតីសាមគ្គីភាពជាធ្លុងមួយ ហើយនេះក៏ជានិមិត្តរូបមួយនៃដំណើរការសា្តរប្រទេសឡើងវិញដោយគណបក្សប្រជាជនកម្ពុជា ដែលកាលដើមទ្បើយនៅក្រោយថ្ងៃជ័យម្នះលើរបបប៉ុលពត គឺបានចាប់ផ្តើមកសាងប្រទេសពីបាតដៃទទេ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយ សមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈកាលដឹកនាំប្រទេសជាង ៤០ ឆ្នាំមកនេះ ហើយក៏នៅតែ បន្តខិតខំអភិវឌ្ឍជាមួយនឹងការបោះជំហានទៅមុខឥតឈប់ឈរ ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំ ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីវឌ្ឍនភាពកាន់តែប្រសើរទ្បើងថែមទៀត។ តួយ៉ាងដូចជាខេត្តព្រះវិហារនេះស្រាប់ ដែលមានការអភិវឌ្ឍប្រែមុខមាត់ពីទីកោះ​ លើដីដោយសារមិនមានខ្សែផ្លូវគមនាគមន៍តភ្ជាប់ ប៉ុន្តែឥឡូវគឺពោរពេញដោយ ហេដ្ឋារចនាសម្ព័ន្ធរីកដុះដាល និងមានប្រព័ន្ធផ្លូវខ្វាត់ខ្វែង ហើយបានក្លាយទៅជាតំបន់ អភិវឌ្ឍនទាំងវិស័យកសិកម្ម និងទេសចរណ៍ ធានាបាននូវភាពសុខុដុរម្យនា និងជីវភាពថ្កើងថ្កានរបស់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ : ចេស្តារ

spot_img
×