Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ាណែត : គណបក្សប្រជាជនកំពុងតែមមាញឹក ក្នុងការសង្រ្គោះជីវិត ប្រជាពលរដ្ឋពីមាត់មច្ចុរាជកូវីដ-១៩ មានគណបក្សមួយចំនួន ធ្វើការឃោសនាចោទ រាជរដ្ឋាភិបាលតាមគ្រប់រូបភាព

spot_img

ភ្នំពេញ : ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានបញ្ជាក់ថា ខណៈពេលដែលគណបក្សប្រជាជនកម្ពុជា កំពុងតែមមាញឹកក្នុងការសង្រ្គោះជីវិតប្រជាពលរដ្ឋពីមាត់មច្ចុរាជកូវីដ-១៩ ផ្ទុយទៅវិញគណបក្សមួយចំនួនទៀត បានយកឱកាសធ្វើការឃោសនាអុជអាល ព្យាយាមរកលេសក្នុងការចោទ រាជរដ្ឋាភិបាលកម្ពុជាតាមគ្រប់រូបភាព ហើយគ្រប់ទង្វើរបស់ពួកគេ គឺគ្មានសកម្មភាពណាមួយ ដែលជួយដល់ប្រជាជន និងប្រទេសជាតិឡើយ ក្រៅតែពីការទទូចសុំឱ្យមាន ការដាក់ទណ្ឌកម្មមកលើប្រទេសជាតិ ដើម្បីតែនឹងបង្កទុក្ខវេទនា និងការលំបាកដល់ ប្រជាជនដោយឥតស្រាកស្រាន។

ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថាគណបក្សប្រជាជនកម្ពុជា មានស្នាដៃ និងបទពិសោធន៍ដ៏លើសលប់ក្នុងការដឹកនាំប្រទេស ប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជន និង មាតុភូមិកម្ពុជា ដោយប្រកាន់យកគោលការណ៍គុណធម៌ សច្ចធម៌ និងការសង្គ្រោះជីវិតប្រជាពលរដ្ឋជា កត្តាអាទិភាពចម្បង និងចាំបាច់បំផុត ។ សក្ខីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈជោគជ័យនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយ សម្តេចតេជោជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស បានសម្រេចស្រោចស្រពវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីធ្វើជាខែល និងជាអាវក្រោះដ៏រឹងមាំសម្រាប់ការពារ អាយុជីវិតពីជំងឺដ៏កាចសាហាវនេះ។ គួរឈ្វេងយល់ផងដែរថា ប្រសិនបើ សម្តេចតេជោ មិនបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយការទទួលខុសត្រូវ តាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យក្នុងការអារកាត់ បានរហ័សទាន់ពេលវេលាទេនោះ គឺវិនាសកម្មនឹងមានសភាពធំធេង និងច្រើនលើលលប់ពីអ្វីដែលបានកើតទ្បើង៕ រក្សាសិទ្ធិដោយ : ចេស្តារ

spot_img
×