Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យសំណង់នានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16

spot_img

ត្បូងឃ្មុំ៖ រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យសំណង់នានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ស្ថិតស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្រោយពីទទួលភារកិច្ច ជាប្រធានក្រុមការងាររៀបចំប្រារព្ធពិធីខួបលើកទី៤៣ ទិវាដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តួចផ្តើមនិងកៀងគរសប្បុរសជន ធ្វើការសាងសង់តំបន់ប្រវត្តិសាស្ត្រនេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ តំបន់មិត្តភាពកម្ពុជា វៀតណាម ទីលានកីឡាបាល់ទាត់ ។ល។

កន្លងទៅ បានកសាងរួចរាល់ដូចជា សាលាដំណាក់ អគារវេទិកា បន្ទប់អនាម័យ តារាងបាល់ទាត់ ស្រះទឹក ផ្លូវ ប្រព័ន្ធលូ បង្គោលភ្លើង បណ្ដាញអគ្គិសនី ដាំដើមឈើ ។ល។ កំពុងបន្តសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម អាគាររដ្ឋបាល អគារស្នាក់នៅ បន្ទប់អនាម័យ ប្រាង្គប្រសាទព្រះអង្គគោកធ្លក ផ្លូវក្រាលកៅស៊ូក៏កំពុងសាងសង់ជិតរួចរាល់ផងដែរ ។ល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×