Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាល បង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនមនុស្សស្រី-ប្រុស ចំនួន ១៧នាក់ នៅខណ្ឌដូនពេញ

ភ្នំពេញ ៖ កម្លាំងមន្ត្រីនគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២២ បានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធើណេត បានចំនួន ២ ទីតាំង និងបានឃាត់មនុស្សចំនួន ១៧នាក់ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំង២ កន្លែងនេះ រូមមាន: ទីតាំងទី១ ស្ថិតនៅផ្ទះលេខ៦៣ ផ្លូវ លេខ ៥៣។ និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ៦៩ ផ្លូវ លេខ ៥៣ ។

សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា ការចុះបង្រ្កាប ទីតាំងល្បែងស៊ីសង ខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណេត ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពី សមត្ថកិច្ចនគរបាល បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ មានការបើកលែងល្បែងតាមប្រព័ន្ធអ៊ីនធើណេត ។

ចំណែកសម្ភារៈដែលសមត្ថកិច្ចដកហូកបានមាន៖ -មានកុំព្យូទ័រ – ទូរទស្សន៍ និង សម្ភារៈមួយចំនួនផ្សេងទៀត ។

បច្ចុប្បន្ននេះ, មនុស្សទាំង១៧ នាក់ ខាងលើ និង វត្ថុតាង ត្រូវសមត្ថកិច្ចនគរបាល ឃាត់ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×