Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះយុវជនជាប់ចោទ៤នាក់ ជាប់ពាក់ព័ន្ធការជិះម៉ូតូ ដេញឆ.ក់កាបូបពីស្ត្រីម្នាក់ បណ្ដាលឱ្យដួលម៉ូតូស្លា.ប់

ភ្នំពេញ : សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែ កុម្ភៈឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់យុវជនជាប់ចោទចំនួន ៤ នាក់ ជាប់ពាក់ព័ន្ធអំពើ លួចមានស្ថានទម្ងន់ទោស ឆ.ក់កាបូប បណ្តាលឲ្យជនរងគ្រោះស្លា.ប់ ប្រព្រឹត្តនៅចំណុចដីឡូតិ៍ លេខ២ ផ្លូវលេខ៤៣០ ក្រុមទី៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីអំឡុងខែ មេសា ឆ្នាំ ២០២០។

លោក យន់ ណារ៉ុង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំង ៤ នាក់ខាងលើនេះមាន៖ ទី ១- ឈ្មោះ ចាន់ មុន្នីរ័ត្ន ហៅពៅភេទប្រុសអាយុ២០ឆ្នាំ ជនជាតិ ខ្មែរ ជាសិស្សវិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះលេខ៨១ផ្លូវលេខ១០៧ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។ ទី ២- ឈ្មោះ អាន សុខវិន ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ រស់នៅផ្ទះលេខ៣៧អឺ0ហ្សិត ផ្លូវលេខ១៤០ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ។ ទី ៣- ឈ្មោះ ស៊ីន សុរ៉ាយុទ្ធ ហៅឌីន ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ រស់នៅផ្ទះលេខ២៥០អឺ0ហ្សិត ផ្លូវលេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ និងទី ៤- ឡាយ ពេជ្របញ្ញា ភេទប្រុស អាយុ ៣៤ ឆ្នាំ ។

រីឯ ជនរងគ្រោះ មានឈ្មោះ ហុង សុខចេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះលេខ០៥៧ ផ្លូវលំភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងបាត់បង់មាន៖ – លុយ ១៩០០ ដុល្លារ – ខ្សែក ១ មួយខ្សែ – ចិញ្ចៀន ១ រង់ ទូរស័ព្ទមួយ ២ គ្រឿង ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០២១ ផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ១៥ ឆ្នាំ និងបង្គាប់ឲ្យសងសំណងជម្ងឺចិត្តដល់ បងជនរងគ្រោះ ( ជាភាគីដើមបណ្ដឹង) ចំនួន ១២០លានរៀល។

ជនជាប់ចោទតទត្រូវបានជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារមរណៈភាពនៃជនរងគ្រោះ តាមបញ្ញត្តិមាត្រា ៣៥៣, ៣៦០ នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកាលើសំណុំរឿងនេះ នៅថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×