Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធការកា.ប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មន្ត្រីនគរបាលស្រុកវាលវែង កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ហិ.ង្សាដោយចេតនា ដោយទាញកាំ.បិតផ្គាក់ កា.ប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ប្រព្រឹត្តត្រង់ចំណុចចម្ការចេក ស្ថិតក្នុងភូមិចម្ការចេក ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមាន៖ ឈ្មោះពៅ កុសល់ ហៅ (អាចៃ) ភេទប្រុស អាយុ ៤០ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ កុត សុខនី (ហៅនី) ភេទប្រុស អាយុ ២៤ឆ្នាំ ។ អ្នកទាំងពីរ មានទីលំនៅ ចំណុចចម្ការចេក ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចស្រុកវាលវែង កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×