Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ាណែត : សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកសាងកម្ពុជា ពីស្ថានភាពក្រីក្រ ប្រែក្លាយមកជាសម្បូរសប្បាយ ជាកោះសន្តិភាព

spot_img

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសកម្ពុជាឲ្យចេញពីស្ថានភាពក្រីក្រលំបាកខ្វះខាត ហើយកាលនោះ មជ្ឈដ្ឋានអន្តរជាតិបានល្បីថាកម្ពុជាជាតំបន់អសន្តិសុខ ជាចម្ការមីនដែលពួកគេភ័យខ្លាច តែឥទ្បូវត្រូវបានប្រែក្លាយមកជាសម្បូរសប្បាយ ជាកោះសន្តិភាព និងជាប្រទេសដែលទទួលបានប្រជាប្រិយភាពទាំងក្នុងតំបន់ និងសាកលលោក។

ក្នុងន័យនេះ យុវជនដែលជាកម្លាំស្នូល និងជាកម្លាំងបន្តវេនរបស់បក្ស មានភារកិច្ចចូលរួមចំណែកធានានិរន្តរភាពនៃការដឹកនាំប្រទេស ដោយត្រូវខិតខំបំពេញការងារដោយប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាជន ក៏ដូចជាការរួបរួមប្រមូលផ្តុំកម្លាំងមហាសាមគ្គី ដើម្បីកសាង និងអភិវឌ្ឍជាតិឱ្យរុងរឿងទៅមុខ។
ការបញ្ជាក់នេះ នៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សយើង ហើយទោះក្នុងរូបភាពជាក្រុម ឬជាបុគ្គល យើងត្រូវបន្តធ្វើអំពើល្អ បម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ។ ទន្ទឹមនេះ ការចូលរួមចំណែកផ្សព្វផ្សាយ និងចែករំលែកស្នាដៃ និងសមិទ្ធផលនានារបស់បក្ស ក៏ដូចជារបស់ថ្នាក់ដឹកនាំ និងសមាជិកបក្ស ក៏ជាកិច្ចការសំខាន់របស់យុវជនផងដែរ ដើម្បីធ្វើយ៉ាងឱ្យប្រជាជនយើងអាចសម្រេចចិត្តបានត្រឹមត្រូវដោយបន្តផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងនិរន្តរភាពនៃសន្តិភាព សម្រាប់អ្នកជំនាន់ក្រោយ ដូចប្រសាសន៍សម្តេចតេជោប្រធានគណបក្ស”គ្រប់កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនត្រូវតែឈ្នះ ដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរាប់សិបឆ្នាំតទៅមុខទៀត។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានសង្កត់ធ្ងន់ថា យុវជនជាកោសិកាបន្តវេន ដែលគណបក្សប្រជាជនកម្ពុជាបានយកចិត្តទុកដាក់រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំ និងតាំងតែពីដើមរៀងមក ដើម្បីធានាបាននូវនិរន្តភាព និងឧត្តមភាពនៃការដឹកនាំ និងការចូលរួមបំពេញភារកិច្ចរបស់គណបក្សលើគ្រប់កិច្ចការសង្គម-នយោបាយ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន ពីមួយជំនាន់ទៅមួយជំនាន់។ ដូច្នេះ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងមានភារកិច្ច ០៣ សំខាន់ គឺ បន្តថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន និងរៀបចំមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×