Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ! ខាង​មន្រ្តី​បញ្ជាក់​ថា អត់​បាន​គំ​រា.ម​សម្លុ.ត យក​លុយ ១០ ម៉ឺន​ទេ ករណី​ចត​រថយន្ត១ភ្លែត​ទិញ​ខ្សែ​សាក​ទូរស័ព្ទ តែ​ភាគី​នារី​ម្ចាស់​រថយន្ត​អះ​អាង​ច្បាស់​ៗ​ថា…

ករណីកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានធ្វើរឿងដ៏មិនគួរគប្បី​យកឡានស្ទួច កាក់មុខក្រោយ ដើម្បីស្ទួចរថយន្តស្រ្តីម្នាក់ ដែលគ្រាន់តែចតមួយភ្លែតសោះ ចូលទិញខ្សែសាកទូរស័ព្ទ ដើម្បីធ្វើការផាកពិន័យទាមទាររហូត ១០ ម៉ឺនរៀល ឃើញថាបានបង្កឲ្យមានការរិះគន់ជាខ្លាំងពីសំណាក់មហាជន។

ដោយឡែក ក្រោយ CEN បានចុះផ្សាយព័ត៌មាននៃករណីដ៏ហួសចិត្តខាងលើនេះរួចមក មន្រ្តីម្នាក់ក្នុងចំណោមនោះ ក៏បានចេញមកបញ្ជាក់ថា ការចោទប្រកាន់របស់ស្រ្តីជាម្ចាស់រថយន្ត គឺខុសការពិតទាំងស្រុង ដោយលោកបានអះអាងថា តាមពិតទៅ ពួកគាត់មិនបានសម្លុតគំរាម ឬយកលុយយកកាក់អ្វីនោះទេ។ តែទោះជាយ៉ាងណា ស្រ្តីជាម្ចាស់រថយន្ត បានសម្តែងការហួសចិត្តថា ការចេញមកបកស្រាយរបស់មន្រ្តីម្នាក់នោះ គឺគ្រាន់តែជាការនិយាយយកល្អប៉ុណ្ណោះ តែធាតុពិត គឺក្រុមរបស់គាត់ បានប្រើប្រាស់សម្តី សម្លុតគំរាមព័ទ្ធជុំវិញគាត់ជាស្រ្តី បើមិនចង់មានរឿងវែងឆ្ងាយឲ្យ ១០ ម៉ឺនមក។

នារីជាម្ចាស់រថយន្តនៅបានឲ្យដឹងទៀតថា សមត្ថកិច្ចទាំងនោះពិតជាបានគំរាមឲ្យនាងឡើងឡានមន្រ្តីរបស់ខ្លួន ខណៈនាងជាស្រី ដោយសួរថាចុះបើយកនាងទៅណាទៅណី ឬមានបំណងអាក្រក់អ្វី តើម៉េចទៅដឹងទៅ ព្រោះសុទ្ធតែប៉ូលីសប្រុសៗទាំងអស់។

នាងនៅបានទម្លាយឲ្យដឹងទៀតថា នៅពេលនោះ នាងសុខចិត្តឲ្យសមត្ថកិច្ចយករថយន្ត ទៅកន្លែងដើម្បីធ្វើការផាកពិន័យតាមច្បាប់ចុះ ប៉ុន្តែ សមត្ថកិច្ចទាំងនោះមិនយកទៅទេ ដោយអេះអុញៗចង់សុីលុយចែកគ្នាក្រៅអង្គភាព។ ដោយឡែកទាក់ទង មន្រ្តីរូបនោះប្រាប់ថាអត់បានយកលុយកាក់អ្វីនោះទេ នាងក៏បានបញ្ជាក់ថា បានយក ៤ ម៉ឺន ពីម្ចាស់ហាងទូរស័ព្ទ ដែលនាងក៏បានសងទៅម្ចាស់ហាងវិញផងដែរ ហើយយកលុយរួច ក៏ពុំបានចេញវិក័យបត្រអ្វីនោះឡើយ។

សូមបញ្ជាក់ថា មនុស្សយើងម្នាក់ៗ កម្រនឹងបញ្ចេញរឿងរ៉ាវកំប៉ិចកំប៉ុកបែបនេះជាសាធារណៈណាស់ ប៉ុន្តែ ដោយសារតែពេលខ្លះ ប្រជាពលរដ្ឋអត់ទ្រាំពុំបានទៅនឹងទង្វើរបស់មន្រ្តីសមត្ថកិច្ចមួយចំនួន ដែលអាងមានឯកសណ្ឋានជាមន្រ្តី ទៅសម្លុតគំរាមកំហែងប្រជាពលរដ្ឋស្លូតត្រង់ ដើម្បីតែផលប្រយោជន៍ក្រុមបក្ខមួយក្តាប់តុចរបស់ខ្លួន ភ្លេចគិតពីតួនាទីបម្រើប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×