ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តLexus RX300 មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុ.កម៉ូតូពីក្រោយ រងការខូចខាត រួចបន្តល្បឿនទៅបុ.កទ.ម្លុះចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាតជញ្ជាំង និងសម្ភារៈមួយចំនួន។
ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកLexus RX300 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2I-6665 បើកបរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុ.កម៉ូតូឌ្រីមសង់មួយគ្រឿង ពីក្រោយ រងការខូចខាត រួចបន្តល្បឿន ទៅបុករះថូផ្កា និងទៅបុ.កទ.ម្លុះចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាតរបងជញ្ជាំង និងសម្ភារៈអស់មួយចំនួន សំណាងល្អ មិនមាននាក់រងរបួស រងការខូចខាតតែរថយន្ត និងសម្ភារៈនៅក្នុងផ្ទះអស់មួយចំនួន។

ក្រោយពីកើតហេតុខាងលើ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចឲ្យភាគីរថយន្តបង្ក សម្រូលជាមួយម្ចាស់ផ្ទះ ក្រោយពីសម្របសម្រួលរួច ភាគីរថយន្តបង្កព្រមសងថ្លៃជួសជុល ទៅលើការខូចខាត បញ្ចប់រឿងនៅកន្លែងកើតហរតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត







