ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា មិនមានភាពចាំបាច់ណាមួយ ដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេស បិទផ្សារ ដូចកាលឆ្នាំ២០២១នោះឡើយ ដោយសារអត្រាស្រោចវ៉ាក់សាំង មានកម្រិតខ្ពស់។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេចតេជោ បានថ្លែងបែបនេះ ដើម្បីឆ្លើយតបនឹងពាក្យចចាមអារាមមួយចំនួន ដែលលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបិទរាជធានីភ្នំពេញ ឬបិទប្រទេស បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង កើតឡើងខ្លាំង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




