ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការប្រតិកម្មចំពោះក្រុមអ្នកវិភាគ ដែលមិនស្គាល់ប្រទេសខ្លួនឯងមួយចំនួន ចំពោះការលើកឡើងថា កំពង់ផែទឹកជ្រៅព្រះសីហនុ អាចក្លាយជាអន្ទាក់បំណុលរបស់ចិន ដូចកំពង់ផែស្រីលង្កា ហើយសម្តេចគូសបញ្ជាក់ថា កំពង់ផែទឹកជ្រៅរបស់កម្ពុជានៅខេត្ដព្រះសីហនុ ក៏មានភាគហ៊ុនជប៉ុន និងរ៉ាប់រងទទួលប្រាក់កម្ចី និងជំនួយពីជប៉ុន តែអ្វីដែលអ្នកវិភាគថា កម្ពុជាជំពាក់បំណុលចិន រឿងកំពង់ផែនេះ គឺខុសស្រឡះផ្ទុយពីការពិត។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមិនត្រូវពឹងតែជំនួយពីជប៉ុននោះទេ ប៉ុន្តែអ្វីសំខាន់នោះ គឺធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគជប៉ុនមកកម្ពុជា ដែលជាចំណុចសំខាន់សម្រាប់កម្ពុជា។
សម្ដេចបន្តថា អ្នកវិភាគនេះមិនស្គាល់ខ្លួនឯង ដោយសារកំពង់ផែនេះ ជួយសាងសង់ដោយជប៉ុន មិនមែនចិននោះទេ។ សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមអ្នកវិភាគដែលមិនស្គាល់គ្រប់ជ្រុងជ្រោយ ឬមិនស្គាល់ច្បាស់ពីប្រទេសខ្លួនឯងនេះ អន់ជាងសត្វតិ.រច្ឆានទៅទៀត ព្រោះសត្វតិ.រច្ឆានស្គាល់សំបុករបស់វាច្បាស់ណាស់ តែក្រុមអ្នកវិភាគនេះ មិនស្គាល់សូម្បីប្រទេសខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ត្រូវបានរ៉ាប់រង និងទទួលខុសត្រូវ និងការជួយទំនុកបម្រុងពីរដ្ឋាភិបាលជប៉ុន អញ្ជឹងទេខ្ញុំមិនគិតថា អ្នកដែលបាននិយាយថា អន្ទាក់បំណុលរបស់ចិនលើបញ្ហាកំពង់ផែព្រះសីហនុ ដូចដែលគេនិយាយប្រៀបធៀបទៅនឹងអន្ទាក់បំណុលរបស់ចិន នៅស្រីលង្ការ វាមិនមែនជាការពិត ព្រោះកំពង់ផែទឹកជ្រៅដែលកំពុងធ្វើពាណិជ្ជកម្មសព្វថ្ងៃនេះ គឺត្រូវរ៉ាប់រងទទួលឲ្យប្រាក់កម្ចី និងជំនួយពីប្រទេសជប៉ុន។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដថា ចឹងទេសូមពួកអ្នកវិភាគមួយចំនួនដែលមិនយល់ដឹងអំពីការពិត ឈប់និយាយបំភ័ន្ដសភាពការណ៍ទៅ ព្រោះកំពង់ផែសព្វថ្ងៃដែលកំពុងធ្វើប្រតិបត្តិការដឹកទំនិញចេញចូលនេះ កំពុងតែមានការរួមចំណែក ការកសាងអ្វីៗ តាមរយៈជប៉ុន ហើយជប៉ុនក៏មានទិញភាគហ៊ុនមួយចំនួននៅក្នុងហ្នឹងផងដែរ។ ប៉ុន្ដែពួកគេវិភាគឃើញថា អាចក្លាយទៅជាអន្ទាក់បំណុលរបស់ចិនទៅវិញ គ្រាដែលជប៉ុនអ្នកធ្វើ ជប៉ុនអ្នកជួយ ហេតុអ្វីបានទៅជាអន្ទាក់បំណុលរបស់ចិន។ នេះជាការមួលបង្កាច់ដែលមិនដឹងថា ប្រៀបធៀបក្រុមរបស់គេជាអ្វី ដែលអាចចាត់ទុកជាតិរច្ឆាន ឬទៅផុតតិរច្ឆានទៅទៀត ខណៈដែលសត្វតិរច្ឆានវាស្គាល់សំបុករបស់វា។ ហើយពួកនេះមិនស្គាល់ប្រទេសខ្លួនឯងយ៉ាងមិចផង។

សម្តេចតេជោបានលើកឡើងថា កំពង់ផែខេត្ដព្រះសីហនុ ត្រូវបានរ៉ាប់រងទទួលខុសត្រូវ និងជួយទំនុកបម្រុងពីរដ្ឋាភិបាលជប៉ុន។
សម្តេចតេជោថ្លែងបញ្ជាក់ថា អីចឹងទេអ្នកដែលបាននិយាយថាអន្ទាក់បំណុលលើបញ្ហាកំពង់ផែព្រះសីហនុ ដូចដែលគេនិយាយថាជាអន្ទាក់បំណុលរបស់ចិនដូចនៅស្រីលង្កា វាមិនមែនជាការពិតពីព្រោះកំពង់ផែទឹកជ្រៅនៅពេលនេះសព្វថ្ងៃនេះ គឺត្រូវរ៉ាប់រងទទួលឱ្យប្រាក់កម្ចី និងជំនួយពីជប៉ុនទៅវិញទេ។ សម្តេចតេជោ បានប្រកាសទទួលគ្រប់ពីដៃគូ អភិវឌ្ឍន៍ទាំងអស់ ដែលមានបំណងចង់ជួយកម្ពុជា។ ជាក់ស្តែងដូចជាជប៉ុនបានជួយកម្ពុជា ដូចជាផ្លូវជាតិ អាស៊ានហាយវ៉េ ពីទីក្រុងហូជីមិញ ប្រទេសវៀតណាមទៅទីក្រុងបាងកក ប្រទេសថៃ ប្រមាណ៩០ភាគរយ ដែលជាប់ពីព្រំដែនកម្ពុជា-
វៀតណាម មកស្ពានអ្នកលឿន មកផ្លូវជាតិលេខ១ ហើយបន្តពីផ្លូវជាតិលេខ៥ ព្រែកក្តាមទៅព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោបានលើកឡើងថា អ្វីដែលជប៉ុនជួយកម្ពុជា គឺមានតាំងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe មកម៉្លេះ។

សម្តេចតេជោនាយករដ្ឋមន្រ្ដី បានបន្ថែមថា អីចឹងទេសូមអ្នកនិយាយវិភាគមួយចំនួន ដែលមិនយល់ដឹងពីការពិតឈប់និយាយទៀតទៅ ពីព្រោះកំពង់ផែកំពងុធ្វើប្រតិបត្តិការដឹកទំនិញចេញ-ចូលនេះ កំពុងតែមានរួមចំណែកនិងកសាងអ្វីៗ គឺមានពីជប៉ុន ហើយក៏ជប៉ុន កំពុងមានភាគហ៊ុនផងដែរ។ បើជប៉ុនអ្នកជួយ និងកសាងអ្វីៗ ហេតុអ្វីបានក្លាយជាអន្ទាក់បំណុលរបស់ចិន។ នេះជាការមួលបង្កាច់ដែលគួរមិនអាចវាយតម្លៃបាន យើងមិនដឹងថា ប្រៀបធៀបក្រុមរបស់គេជាអ្វី វាទៅផុតពីតិ.រច្ឆានទៅទៀត”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី
