Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដួង តារារាសី អតីតតារាសម្តែង ឃើញ អៀង ចេនឡា ធ្លាក់ខ្លួនឈឺ ប្រញាប់សាងរូបភាពសំខាន់មួយ!

ភ្នំពេញ ៖ អតីតតារាសម្តែង ជំនាន់សុខ ស្រីមុំ អម្ពរ ទេវី អ្នកនាង ដួង តារារាសី ដែលបានផ្ញើ វាសនា រស់នៅលើទឹកដី ប្រទេសបារាំងអស់ជាច្រើនឆ្នាំ ស្ទើរគេមិនចាំមុខ បានព្យាយាម ខំរំលេចរឿងមួយ។ អ្នកនាង ស្រាប់តែដក់ចិត្ត អាណិត តារាសម្តែង និង ចម្រៀង អៀង ចេនឡា ខ្លាំងណាស់ ហើយប្រញាប់បំពេញ ទឹកចិត្តមួយគ្រាខ្លួន ក៍មានប្រវត្តិរួមការងារជាមួយ តារាប្រុសរូបនេះនៅស្រុកបារាំងដែរ។

ស្ថានការ ជំងឺរបស់ លោក ចេនឡា នៅមិនទាន់សមប្រកប ដោយភាពប្រសើរនៅឡើយនោះទេ ។ នេះបើតាមការលើកឡើងរបស់លោក សុខ រ៉ាស៊ី ពិធីករ នាំមុខម្នាក់ ប្រចាំទូរទ្សន៍ហង្សមាស។ អៀង ចេនឡា ត្រូវដឹងថា រងនូវសម្ពាធជំងឺមួយចំនួន ដែលជាប្រភេទជំងឺកាចៗ គ្រាន់តែដឹង មិនចង់ជួប ដែលរួមមាន ៖ ជំងឺរលាកស្រោមខួរក្បាល និង សួតមួយផ្នែក។ ឃើញពីភាព លំបាកក៏ឃើញមានថ្នាក់ដឹកនាំមួយចំនួន និង សម្បុរសជននានា រាប់ទាំងតារាផងនោះ ជួយថវិកាបន្តបន្ទាប់ ដើម្បីសម្រួលការព្យាបាល ដែលចាំបាច់បំផុត។

អ្នកនាង ដួង តារារាសី ដែលចិញ្ចឹមចិត្ត មកលេងស្រុក ក្នុងឆ្នាំនេះ បានលើកឡើងថា អ្នកនាង អាណិត លោកចេនឡា ដែលតស៊ូក្នុងសិល្បៈ តាំងពីយូរមកហើយ។ ចេនឡា មានទេពកោសល្យសម្តែង ល្អមើលទៅចេញមក បែបធម្មជាតិ។ លោកទើបតែផ្តើមល្បី មួយរយៈ២ឬ៣ឆ្នាំចុងក្រោយ នេះបែរជាឈឺធ្ងន់។ មិនដឹងអារម្មណ៍បែបណា ក្នុងចិត្តឲ្យតែឃើញចេនឡា សម្រាក់នៅពេទ្យ ស្រកសាច់ ក៏តក់ស្លុតនិយាយមិនចេញ។ ចេនឡា មកបារាំងកាលពីឆ្នាំ២០១៩ សម្តែងជាមួយអ្នកនាង ហើយមានការគាំទ្រណាស់។ ជាទឹកចិត្ត ក៍បានផ្ញើជាថវិកា មួយចំនួន ជូនគាត់តាមរយព ប្អូនប្រុសគាត់ ជួយខ្លះ ក្នុងនាមអ្នកធ្លាប់ស្គាល់ ឬអ្នកសិល្បៈដូចគ្នា។ អ្មកនាង រំពឹងថា ជំងឺចេនឡា បានស្បើយ ជាប្រចាំ ដើម្បី វិលមករកសភាពដើម។ ទាក់ទិន គម្រោងមកខ្មែរ អ្នកនាង ចង់មកក្នុងឆ្នាំនេះ បើមិនប្រែប្រួល មកលេងអំឡុង ខែតុលា ខាងមុខព្រោះនឹកស្រុក ខ្មែរជានិច្ច៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×