ភ្នំពេញ ៖ តារាសម្តែងភេទទី៣លោក ម៉ាដូណា បានប្រកាសជាសាធារណៈថា លោកនឹងឈប់ពីអាជីពសិល្បៈមួយជីវិត ប្រសិនបើលោកធ្វើរឿងមួយ មិនទទួលបានជោគជ័យ ក្នុងពេលដែលតារារូបនេះ ក៏រំពឹងនឹងទទួលបានពន្លឺយុត្តិធម៌ពីរឿងរ៉ាវ ដែលលោកកំពុងតែធ្វើនេះផងដែរ។

អ្វីដែលលោក ម៉ាដូណា នឹងធ្វើនេះគឺលោកបានសម្រេចដាក់ពាក្យបណ្តឹងប្តឹងទៅកាន់ជនដែលជំពាក់លុយលោកហើយមិនសង ខណះពេលដែលលោកបានព្យាយាមទាក់ទងឲ្យបានគេដោះស្រាយ ពីភាគីពាក់ព័ន្ធអស់ជាច្រើនដង តែនៅតែគ្មានការឆ្លើយតបជាវិជ្ជមានសោះ។
ម៉ាដូណា បានប្រកាសក្តែងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា បើអញចាន់ក្តីពួកឆបោកហែងមែន អញឈប់សិល្បះមួយជីវិត សង្ឃឹមបងប៉ូលីសនិងខាងតុលាការ ផ្តល់ការកាត់ក្តីដល់ត្រឹមត្រូវចំពោះជនរងគ្រោះយ៉ាងពិតប្រាកដ ហើយក៍អរគុណសមាគមន៍សិល្បៈដែលជួយរកយុត្តិធម៌។
ការប្រកាសខាងលើរបស់តារារូបនេះបានធ្វើឡើង បន្ទាប់ពីលោកបានសម្រេចបង្ហាញមុខមាត់ពិតនៃជនដែលជំពាក់លុយលោកសាធារណៈ ហើយព្យាយាមគេចវេសមិនព្រមសង ក្នុងពេលដែលកូនបំណុលរបស់លោកម្នាក់ជំពាក់សុទ្ធតែខ្ទង់រាប់ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា តារាសម្តែង លោកម៉ាដូណា កំពុងត្រូវបានមហាជនចាប់អារម្មណ៍ ក្រោយពីលោកបកស្រាយរឿងគេបោកលោកអស់ប្រមាណ ៥២មុឺនដុល្លារ ។
លោកបញ្ជាក់ថា លុយ ៥២ម៉ឺនដុល្លារ ដែលលោកចាញ់បោកគេនោះ គឺលុយតុងទីន ដោយលោកធ្វើជាមេតុងទីន ហើយកូនតុងទីនរបស់លោកបានរត់ចោលលោក មិនបង់ប្រាក់ឲ្យលោក ទាំងដើមទាំងការ ដែលតម្រូវឲ្យលោកជាមេចេញសងជំនួសទាំងអស់ ។
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ តារាដែលកំពុងមានប្រជាប្រិយភាពរូបនេះ បានប្រមូលលក់គ្មានសល់ មិនថាតែឡាន ខុនដូ ដីស្ទើគ្រប់ទីកន្លែង រួមទាំងគ្រឿងអលង្ការដែលលោកស្រឡាញ់ ដើម្បីសងបំណុលតុងទីន ដែលកូនតុងទីន រត់ចោលមិនទទួលខុសត្រូវ ។

លោកបាននិយាយថា ៥២ម៉ឺនដុល្លារ គឺច្រើនណាស់សម្រាប់លោក លោកលក់អស់ហើយគ្មានសល់ទេ ដើម្បីដោះស្រាយបញ្ហា មិនអោយកូនតុងទីនលោកបាត់បង់ទំនុកចិត្តលើលោកនោះទេ ។ រហូតមកដល់ពេលនេះ លោកដោះស្រាយបានច្រើនហើយ គឺនៅសល់ប្រមាណជា ៣០ម៉ឺនដុល្លារទៀតប៉ុណ្ណោះ។
យ៉ាងណាលោក ម៉ាដូណា បានស្នើសុំឲ្យអ្នកព័ត៌មានទាំងឡាយដែលសរសេរពីលោក សូមសរសេរដោយគិតពីអារម្មណ៍លោកផង ដើម្បីគេចខ្លួនឯងឲ្យគេចូលមើលច្រើនសរសេរបំផ្លើសពីការពិត ឲ្យបងប្អូនមួយចំនួនច្រឡំថាលោកខ្ចីលុយគេអត់សងជេរូបលោក ត្រូវសរសេរលោកចេញសងលុយគេជំនួស មិនមែនខ្ចីលុយគេយំអង្វរសុំជំនួយទេ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV




