តារាចម្រៀងលោក ហ្សូណូ បើនិយាយពីជីវិតគ្រួសារ នោះជឿថាប្រិយមិត្តជាច្រើនពិតជាបានដឹងរួចហើយ ដោយតារាចម្រៀងប្រុសរូបនេះធ្លាប់មានចំណងស្នេហ៍ជាមួយនិងអតីតពិធីការិនី ចាន់ សុផានី ក្រៅអាពាហ៍ពិពាហ៍ និងទទួលបានចំណងដៃកូនស្រីម្នាក់ផងដែរ ប៉ុន្តែ ក្រោយមក អ្នកទាំងពីរក៏បានចែកផ្លូវគ្នា ដែលគិតមកទល់ពេលនេះមានរយៈពេលជិត ២០ ឆ្នាំ ហើយ។
ដោយឡែក ងាកមកចាប់អារម្មណ៍ខ្សែជីវិតបច្ចុប្បន្ន តារាចម្រៀងលោក ហ្សូណូ ក្រោយរស់នៅមានឈ្មោះជាពោះម៉ាយអស់រយៈពេលច្រើនឆ្នាំមក លោកហាក់មិនទាន់រកឃើញនារីណាម្នាក់មកស្អំបេះដូងបានឡើយ។ តែទោះយ៉ាងណា មហាជន និងក៏ដូចហ្វេនៗ ដែលមានមន្ទិលសង្ស័យ តែងតែផ្គូរផ្គងរូបលោកជាគូនិងតារាស្រី២រូប គឺមានតារាចម្រៀង សុខ ស្រីនាង និងតារាសម្តែងកញ្ញា មាន សូនីតា។
ជាការពិតណាស់ លោក ហ្សូណូ តែងបង្ហាញភាពសិ្នទ្ធស្នាលជាមួយតារាស្រីទាំងពីរខាងលើយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យគ្រប់គ្នាមានការយល់ច្រឡំថា មានទំនាក់ទំនងស្នេហានិងគ្នាតែម្តង។ តែទោះជាយ៉ាងណា នេះគ្រាន់តែជាការផ្គូរផ្គងរបស់ហ្វេនៗប៉ុណ្ណោះ ហើយសម្រាប់ទំនាក់ទំនងស្នេហាអាចកើតឡើងការពិត ឬយ៉ាងណានោះ គឺមានតែសម៉ីខ្លួនលោក ហ្សូណូ ទេដែលដឹងច្បាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




















