ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ ទៅបុ.កបង្គោលស្លាកសញ្ញាបង្គោលភ្លើង និងតូបលក់កាហ្វេខ្ទេ.ចអស់ទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ឈានចូថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហរតុបានប្រាប់ឲ្យដឹងថា មុនកើតហរតុគេបានឃើញបុរសម្នាក់ បានបើករថយន្តកាមតីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ពាកផ្លាកលេខ ភ្នំពេញ1Y-1403 ជិះតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុ.ករះចូលផ្ទះពលរដ្ឋបណ្តាលឲ្យបាក់បង្គោលស្លាកសញ្ញាមួយដើម និងបង្គោលភ្លើងបាក់រាបជិតដល់ដី រួចបន្តទៅបុ.កតូបកាហ្វេមួយតូបទៀត ខ្ទេ.ចអស់ទាំងស្រុង ហើយភ្លាមនោះដែរ តៃកុងរថយន្តបង្កបានរត់គេច ចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្ក នៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់ហើយក៏ពិនិត្យនឹងទំនាក់ទំនង ទៅជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែង និងធ្វើកំណត់ហេតុ ស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំឲ្យភាគីម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយជាមួយនឹងម្ចាស់ផ្ទះ៕ រក្សាសិទ្ធិដោយ ៖ សា មេត






