ភ្នំពេញ ៖ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៥និង៣០នាទី នៅចំណុចផ្លូវ១០៥ ក្រុម៤ ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចដែលកំពុងតែដាក់គោលដៅ អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែមានជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1GM-6794 បានជិះមកបុកបារ៉ាស់របស់សមត្ថកិច្ច ហើយព្យាយាមបើករត់គេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចដេញស្ទាក់ ចាប់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។

យោងតាមបណ្តឹងជនរងគ្រោះឈ្មោះ ឈឿន ចាន់ថន ភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិខែ្មរ មុខរបរជាងភ្លើង មានទីលំនៅ ភូមិរកាកោះ សងា្កត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះ ហៀង សេងហៃ ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) អវិជ្ជមានកូវីដ ។

សម្ភារៈដកហូតមាន ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាC125 ឌ្រីមសង់ ពណ៌ខ្មៅស៊េរីឆាំ្ន២០១៧ ផ្លាកលេខភ្នំពេញ1GM 6794 ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃ១៩ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង នៅតាមផ្លូវភូមិកោះរការ សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យបីនាក់ ជិះម៉ូតូមួយគ្រឿងC110 បានយកដុំថ្មរវា.យក្បាលជនរងគ្រោះបែកក្បាល រួចលើកម៉ូតូជិះគេចខ្លួនបាត់។ លុះនៅថ្ងៃទី២៣ វេលាម៉ោង១៧និង៣០នាទី សង្ស័យកំពុងជិះម៉ូតូតាមផ្លូវបានព្យាយាមជិះម៉ូតូ គេចពីសមត្ថកិច្ច ដែលកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ ហើយក៏បានជិះម៉ូតូបុកបារ៉ាស់ របស់សមត្ថកិច្ច ទើបសមត្ថកិច្ចមានការសង្ស័យ បានដេញស្ទាក់ចាប់ឃាត់សួរនាំ និងប្រើវិធានការជំនាញសួរ ទើបជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក៣នាក់បាន វា.យប្ល.ន់ម៉ូតូរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ទួលសង្កែ១ ចាត់ការតាមនីតិវិធី។
បច្ចុប្បន្នអធិការដ្ឋានខណ្ឌឬស្សីកែវ បានប្រគល់ជនសង្ស័យ ឲ្យអធិការដ្ឋានខណ្ឌដង្កោ ដើម្បីចាត់ការបន្តរតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម




