Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​មែន​ៗ! ដេ​ត ម៉ាលី​ណា ខឹង​ញ័រសាច់ ចេញ​មក​ព្រលះ​អតីត​ស្វា​មី ឌួង ឆាយ ធ្ងន់​ៗ រឿង​គ្រោះ.ថ្នាក់.ចរា.ចរណ៍​យប់មិញ…

ប្រិយមិត្តអ្នកលេងបណ្តាញសង្គម ពិតណាស់ដឹងច្រើនហើយ ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តស៊េរីទំនើបម៉ាក range rover និងម៉ូតូ១គ្រឿង បណ្តាលឲ្យរងការខូចខាតទាំងសងខាងតែម្តង។ ហេតុការណ៍នេះផងដែរ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ 214 កែងនឹងផ្លូវ 51 ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

តែយ៉ាងណាមិញ ក្រោយពេលកើតហេតុ គេក៏ពុំបានដឹងថា ម្ចាស់រថយន្តជាអ្នកណានោះទេ ដោយគ្រាន់ឃើញតែតៃកុងឡានប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ ស្រាប់តែមួយសន្ទុះក្រោយមក គេក៏ឃើញលោក ឌួង ឆាយ បានទម្លាយចេញថា រថយន្តពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺជារបស់អតីតភរិយាខ្លួន អ្នកនាង ដេត ម៉ាលីណា ហើយលោក ឌួង ឆាយ ក៏បានបោះពាក្យសម្តីទៅកាន់អតីតភរិយាបែបនេះថា៖ «មួ.លប.ង្កា.ច់ខ្ញុំថ្ងៃមុន ក.ម្ម.ពៀរ.មា.នពិ.តមិនចាំជាតិក្រោយទេ។ អស់រូសរ៉យខ្ញុំមួយធ្វើមិនទា.ន់ហើយផង ឥលូវអស់ឡានមួយទៀត។ ខំដើរផឹកតិចទៀតទៅនាង។ ធ្វើជាមនុស្សរៀនហ៊ានធ្វើហ៊ានទទួល កុំគេចវេស។ អាណិតកូនៗខ្ញុំជាទីបំផុតជាពិសេសកូនស្រីពៅគ្នានៅតូចពេក»។

មិនចាំយូរ ក្រោយឃើញអតីតស្វាមីបង្ហោះឲ្យតែឃើញឡានអ្នកផ្ទះនាងជួបគ្រោះថ្នាក់ដឹងតែតាមចោទ និយាយរួមដែលមើលទៅក្នុងកាយវិការហាក់តាមខាំនាងឥតឈប់បែបនេះ ស្រាប់តែ ដេត ម៉ាលីណា ឆ្លើយតបដាក់ទៅកាន់ ឌួង ឆាយ វិញឡើងម៉ាឆ្ងាញ់ភ្លាមៗថា៖ «ខ្ញុំសុំសួរលោកឯងតិចមេីលអោយតែឡានអ្នកផ្ទះខ្ញុំមានបញ្ហាលោ.កឯ.ងចោ.ទខ្ញុំរហូតចឹង​ នេះសំណាងហេីយខ្ញុំមានភស្ត័តាង​ ហេីយខ្ញុំសួរតិចទំនេរមែនបានខាំខ្ញុំមិនលែងហេីយតិចទៅបង្ហោះថាខ្ញុំមិនអោយសុខទៀតទៅនាក់ណាមិនអោយនាក់ណាសុខអោយប្រាកដ​

ឡានគេនាក់ជិះប៉ះសោះក៏មកខាំ.ខ្ញុំ​ ឱមនុស្សប្រុស.ចរឹ.តស្រីអេីយខ្ញុំសែនអាណិតនាក់ឯងណាស់ដែលតាមតែចា.ប់កំ.ហុ.សខ្ញុំរាល់ថ្ងៃចង់សួរថាហត់អត់បេីហត់ក៏ឈ.ប់ខ្លះទៅឈប់ធ្វេីចរឹត.ញី.ទៀតបេីមិនខ្មា.សគេក៏ខ្មាសខ្លួនឯងផង ហេីយចង់ប្រាប់ថាតៃកុងឡានខ្ញុំនាក់បេីកទេខ្ញុំមិនបាននៅក្នុងឡាននោះទេ​ ហេីយខ្ញុំក៏លេីកលែងចំពោះបងប្រុសដែលប៉ះឡាននោះហេីយដែរបេីមិនដឹងរឿងច្បាស់ទេអាចខលមកសួរលោកពូប៉ូលីសបានកុំអោយចេះតែដេីរចោទគេ​

បេីទំនេរខ្លាំងយកខួរក្បាលទៅគិត Business លុយរាប់លាននាក់ឯងទៅមកតាមរករឿងខ្ញុំជាមនុស្សស្រីធ្វេីអីរឺមួយចេះតែចាយលុយមិនចេះរកលុយ​ ហេីយបញ្ចាក់ខ្ញុំមិនលេីកលែងទៅលេីនាក់ណាដែលខាំខ្ញុំមុនទេហេីយក៏មិនចេះដឹងកំហុសខ្លួនឯងទៀត​ ហេីយឈប់មកបង្ខូចឈ្មោះខ្ញុំទៀតប្រយ.ត្ន័កម្ម.ពារ.ជា.ងនឹងទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×