និយាយដល់គូស្នេហ៍ល្បីខ្លាំងបំផុតចុងឆ្នាំ២០២១ នោះប្រិយមិត្តណាដែលថាមិនចង់ដឹង មិនចង់តាមដានទៅ ព្រោះថា ចេញមកម្តងៗ ធ្វើរឿងពុំត្រឹមតែធ្វើឲ្យគេមិនសរសើរទេ តែថែមទាំងធ្វើឲ្យមហាជនភាគច្រើន ជាន់កាន់តែធ្ងន់ ព្រោះតែម្នាក់ៗហាក់ស្អប់ខ្លាំងតែម្តង ដោយសារតែជាគូស្នេហ៍បែបឆក់ប្លន់ប្រពន្ធគេ ក្នុងនាមជាគ្រូពូកែទ្រឹស្តីអប់រំ តែខ្លួនធ្វើចិត្តមិនបាន រីឯខាងស្រីវិញក៏មិនណយនោះដែរ។
ជាការពិតណាស់ កាលពីពេលកន្លងទៅនេះ ក្រោយរឿងរ៉ាវបានស្ងប់ស្ងាត់មួយរយៈធំ ស្ងាត់ៗ ស្រាប់តែគ្រូជោគជាំមានឈ្មោះជាជនទី៣ ប៊ុន ផាក បានបង្ហោះអួតថ្ងៃណាត់ជួបគ្នាផ្លូវការ ជាមួយរូបភាពដ៏រ៉ូម៉ែនទិកពីខាងស្រីជាគូស្នេហ៍នាង ស៊ាន ធារី ធ្វើឲ្យមហាជនឃើញហើយ កាន់តែហួសចិត្ត និងនាំគ្នារិះគន់កប់ៗថា ផុសលើកណា ក៏ឃើញតែខាងស្រី ចាប់ថើបខាងប្រុសរហូត, ខាងស្រីជំនាញខាងបឺតនិងជញ្ជក់ អត់ព្រមដូរស្តាយសោះ…។
តែយ៉ាងណាមិញ បន្ទាប់ត្រូវមហាជននាំគ្នារិះគន់ឲ្យបែបនេះ ថ្មីៗនេះ នាង ស៊ាន ធារី បានឆ្លើយតបទៅកាន់រិះគន់ ជាមួយរូបភាពបង្ហាញថា ដៃគូថ្មីខ្លួនគ្រូជោគជាំ ប៊ុន ផាក មិនមែនញីទេណា៎!។ ក្នុងនោះ ស្រីស្រស់រូបនេះបានពោលពាក្យចំអកទៅមហាជនអ្នកទើសបែបនេះថា៖ «កុំអោយពូកែថាខាងស្រី ថេីបខាងប្រុសរហូតពេក ។ មនុស្សប្រុសពិតប្រាកដមិនចេះម្ញិះម្ញក់ ផុសអីច្រេីនទេ គេស្រលាញ់ក្នុងចិត្ត ជួនកាលមិនអោយដឹងចិត្តទៀត មានតែស្រីនឹងឯង បេីប្រុសអ្នកផុសខាងស្រីរហូតវិញ ខ្ញុំគិតថាប្រុសនោះទន់ជ្រាយ បាច់ធ្វេីអីទេ ម្ងៃៗគិតតែពីស្នេហានឹងទៅ។ មនុស្សខ្ញុំស្រលាញ់ ខ្ញុំចង់បង្ហាញអោយគេដឹងចឹងហេីយ សួរថាអ្នក៤ឆ្នាំ ខ្ញុំដែលផុសម៉ាប៉ុសអោយអ្នកឃេីញអត់?»។
ដូចការគិតទុក ក្រោយឃើញនាង ស៊ាន ធារី បានបោះសម្តីសរសើរដៃគូថ្មីខ្លួនគ្រប់ម៉ាត់ មិនចូលចិត្តចេះបង្ហោះរូបស្វ៊ីតៗដូចគេ និងពិសេសឆ្លៀតឌឺដងឡកឡឺយដាក់អតីត ថាស្រឡាញ់រួមរស់ជាមួយគ្នា៤ឆ្នាំ ខ្លួនមិនដែលផុសរូបខាងប្រុសសូម្បី១សន្លឹក ស្រាប់តែមហាជនដាក់ឲ្យយ៉ាងចាស់ៗដៃថា៖ ចែឯងបែកថ្នាំមែន ក្បត់គេហើយនៅដៀមដាមគេរហូត, បានថ្មីចោលចាស់ ស្វីតអីស្វីតទៅ តែcaption បំពុលសង្គម វាយតំលៃមនុស្ស បែបតាណើបៗចឹង ពិបាកមើលណាស់។ 1. បុរសផុសរូបមនុស្សស្រីដែលគេស្រលាញ់ មិនមានន័យគេជាបុរសទន់ជ្រាយទេ។ 2. មនុស្សស្រីមិនផុសរូបបុរសដែលរស់នៅជាលក្ខណៈប្តីប្រពន្ធជាមួយគ្នា4ឆ្នាំ ក៏មិនអស្ចារ្យអីដែរ ត្រឹមបង្ហាញម្នាក់ស្រីហ្នឹងពូកែរបោកចិត្ត បោកកាយស្ងាត់ៗប៉ុណ្ណោះ។ សរុបមកមនុស្សប្រភេទហ្នឹងមានមិនច្រើនទេលើលោកហ្នឹង បើបានជួបពេលណាប្រឹងចៀសទៅ។
មិនប្រាដកថាអ្នកមានជំរើសល្អ ហើយព្យាយាមបង្ហាញថាមានក្ដីសុខទេ តាំងពីកើតមកខ្ញុំមិនដែលឃើញមនុស្សស្រីណាដូចម្នាក់ហ្និងទេបងប្អូន ព្យាយាមបង្ហាញគេ ទាំងខ្លួនមិនទាន់ការផង គេគិតថាគេធ្វើត្រូវទៀត (ដូចពាក្យចាស់ថាមនុស្សប្រុសទឹក១០ គេនៅតែទឹក១០ ឯយើងស្រីទេដែលអ្នកខាតបង់) ជោគជ័យល្អវាមិនអីទេ តែបើនាងបរាជ័យ នាងនឹងស្គាល់អារម្មណ៌ដែលនាងសាង ទាន់អត់នាងអើយ ខ្ញុំអាណិតនាងទៅវិញទេ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




