Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណិត ប៊ុត សីហា ខណៈដែល​តារា​រួម​អាជីព​កំពុង​កើប​លុយ​លើ​ឆាក​តន្ត្រី តែ​ខ្លួន​បែ​ជា​ប្រកាស​ឈប់​ពី​អាជីព​អ្នកចម្រៀង ព្រោះតែ​រឿង​មួយ​នេះ

spot_img

​ក្រោយពី​ជួប​ព៌​ត៌មាន​អាស្រូវ​ទាក់ទង​នឹង​គ្រឿងញៀន តារាចម្រៀង​ម្ចាស់​ពាន The Voice Cambodai រដូវ​កាល​ទី​១ លោក ប៊ុត សីហា ហាក់ដូចជា​បានទទួល​រង​នូវ​ទា​រុ​ណ្ឌ​កម្ម​ជីវិត​ដ៏​ធ្ងន់​លើ​វិស័យ​សិល្បៈ ដែល​បច្ចុប្បន្ននេះ សូម្បីតែ​ផលិតកម្ម​ណាមួយ​ក៏​ពុំ​អាច​ទទួលយក​រូបលោក​បានឡើយ ។​

​គេ​បានដឹងថា បច្ចុប្បន្ននេះ ប៊ុ​ក ស៊ី​ហា មិន​ប្រកាន់ខ្លួន​ឡើយ សូម្បីតែ​ច្រៀង​ក្នុង​ពិធីមង្គលការ​តូច​តាម​ស្រុកភូមិ ក៏​លោក​ទទួល​ដែរ ខណៈដែល​តារាៗ​រួម​អាជីព​ជាច្រើន​កំពុង​កើប​លុយ​នៅលើ​ឆាក​តន្ត្រី​នានា​ទូទាំងប្រទេស ដែល​ទាំងនេះ​ជាហេតុ​ធ្វើឱ្យ​លោក ប៊ុ​ក សីហា បាក់​ទឹកចិត្ត​រហូត​ហ៊ាន​ព្រលយ​សារ​មួយ​ឃ្លា​ថា នឹង​ឈប់​ច្រៀង ក្រោយពេល​ថត​បទ​ចម្រៀង​របស់​អង្គការ IKARE​ឱ្យបាន ២០​បទ ។

​ប៊ុត សីហា បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​យ៉ាង​ដូច្នេះ​ថា «​អរគុណ​បងប្រុស Soklim Reaks Avp ដែល​បាន​ឲ្យ​គេ​ធ្វើ​បទ និង​និពន្ធ​ឲ្យ​ខ្ញុំ រួមទាំង​បងប្រុស សុ​ី​វ ចន្ទ​។ អរគុណ​ដល់​អង្ក​ការ IKARE នៃ​សារៈមន្ទីរ​មរតក​ជាតិខ្មែរ​ដែលមាន​បង​សេក​កុសល​ជានា​យក និង​បងប្រុស សុខ លីម​រក្សា ជា​អ្នកសម្របសម្រួល​នៅ​ស្រុក​ខ្មែរ​ក្នុង​ការចំនាយ​ប្រាក់​ធ្វើ​សំរាប់​ខ្ញុំ​។ ៥​បទ​ដែល​ថត​ថ្ងៃមិញ​ពិតជា​ត្រូវចិត្ត​ណាស់​។​មុននឹង​ខ្ញុំ​ឈប់​ច្រៀង​ខ្ញុំ​នឹង​បន្សល់​សម្លេង​ទុក​ឲ្យ​ពុក​ម៉ែ​បងប្អូន​នៅ​និង​អង្ក​ការ​IKARE​ឲ្យ​បាន ២០​បទ ខ្ញុំ​នឹង​ឈប់​ច្រៀង​ហើយ​។ ហើយ​ពុក​ម៉ែ​បងប្អូន​និង​បាន​ឈប់​ដៀល​ខ្ញុំ​តទៅទៀត​» ។

​គូសបញ្ជាក់ថា នៅក្នុង​សំណេរ​របស់ ប៊ុត សីហា ខាងលើនេះ ហាក់ដូចជា​បង្កប់​នូវ​សេចក្ដី​ឈឺចាប់​យ៉ាងខ្លាំង ក្រោយពី​បាត់បង់​អាជីព​ជាតា​រា​ា​ចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស លោក​ថែមទាំង​ត្រូវ​រង​សម្ដី​ត្មេះ​ដៀល​ពី​សំណាក់​មហាជន​មួយចំនួន ៕ សាវុធ​ 

spot_img
×