Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិច​អត់​ដែល​ឃើញ! ទៅដល់​អង្គ​វត្ត​ភ្លាម បារមី​ព្រះ​ម៉ែ​នាគ​ប្រាសាទអង្គរវត្ត ចូល​សន្ធិ​ត​លោកគ្រូ​មហា​ជ័យ បញ្ចេញ​កាយវិការ​ព្រឺរោម…

ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយ ពីគ្រូមហាជ័យ ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានចេញមកអះអាងថា ខ្លួនមានប្ញទ្ធីបារមីពូកែអស្ចារ្យ អាចសុំទឹកភ្លៀងធ្លាក់មកយ៉ាងត្រជាក់ត្រជុំ និងព្រមជាមួយផ្គររន្ទះ ខណៈចំពេលរដូវកក់ខែ កាលពីពេលកន្លងទៅ ដែលធ្វើឲ្យគ្រប់គ្នាសម្តែងការហួសចិត្តខ្លាំងតែម្តង។

តែទោះយ៉ាងណា គ្រូមហាជ័យ ដែលមានឈ្មោះពិតថា ឆេង ប៉េងគុណ និងត្រូវបានគេស្គាល់ថា ក្រៅពីមុខរបរខាងបារមីផ្លូវក្នុងលោក គឺជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងសម្អាងដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា បានល្បីឈ្មោះកាន់តែខ្លាំង ពោលគឺបន្ទាប់អាចហៅភ្លៀង ក៏អាចមើលឃើញនាគ ទេវតាទៀតផង ដោយមិនខ្វល់មហាជនណារិះគន់ សើចចំអកឡើយ អ្នកណាជឿក៏ជឿ អ្នកណាមិនជឿក៏ហីទៅ។

ដោយឡែកថ្មីៗនេះ គ្រូមហាជ័យ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគ្រូរូបនេះបានបង្ហាញពីសកម្មភាពធ្វើពិធីបួងសួងដល់ស្តេចនាគរាជ្យ នៅឯប្រាសាទអង្គវត្ត ហើយនៅពេលនោះ ព្រះម៉ែនាគក៏បានចូលសន្ធិត ធ្វើឲ្យគ្រូមហាជ័យចូលរូបរេរាំយ៉ាងល្វតល្វន់ រួចបង្ហោះផ្ញើទៅកាន់អ្នកទាំងឡាយមើលវីដេអូនេះហើយ សូមសំណាងពេញមួយជីវិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×