Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករ ចំនួន ៦១៧ ០៦៩ តោន គិតជាទឹកប្រាក់ចំនួន ៤១៨.១៥ លានដុល្លារ និងនាំស្រូវចេញចំនួន ៣ ៥២៧ ៤១៨ តោន គិតជាទឹកប្រាក់ប្រមាណជា ៨៤៥.៩៥ លានដុល្លារ

ភ្នំពេញ ៖ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញនូវរបាយការណ៍ ស្តីអំពីវឌ្ឍនភាពដែលសហព័ន្ធសម្រេចបានក្នុងឆ្នាំ ២០២១ ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈប្រឈម នៃការរីករាលដាលជំងឺកូវី-១៩ យ៉ាងណាក៏ដោយ ក៏វិស័យនាំចេញអង្ករកម្ពុជា បានធ្វើការនាំចេញបានចំនួន ៦១៧ ០៦៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤១៨.១៥ លានដុល្លារសហរដ្ឋអាមេរិក និងបានធ្វើការនាំស្រូវចេញបានចំនួន ៣ ៥២៧ ៤១៨ តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៨៤៥.៩៥ លានដុល្លារសហរដ្ឋអាមេរិក ដែលយើងអាចនិយាយជាតួលេខរួមបានថា ការនាំចេញសរុបទាំងស្រូវនិងអង្ករបានចំនួនជាង ១ ២០០ លានដុល្លារសហរដ្ឋអាមេរិក ឬ ចំណូលពីការនាំចេញជាមធ្យមប្រមាណជា ១០០ លានដុល្លារសហរដ្ឋអាមេរិក្នុងមួយខែ ដែលជាប្រភពចំណូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាកសិករ ក្នុងស្ថានការណ៍នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ- ១៩។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកឡើងអំពីកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការផ្តល់ឥណទានដល់វិស័យស្រូវអង្ករក្នុងលក្ខណៈសម្បទាន ពីរាជរដ្ឋាភិបាលសម្រាប់សាងសង់ឃ្លាំង ស្តុក និងឡសម្ងួតស្រូវ ក្រោមរូបភាពជាដៃគូររដ្ឋ និងវិស័យឯកជនតាមរបៀប “សាងសង់-ប្រតិបត្តិការ-និងទូទាត់” ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លាសហរដ្ឋអាមេរិក នៅតាមតំបន់ចំនួន ៤ រួមមាន ខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង និងខេត្តតាកែវ ។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានផ្តល់នូវមូលនិធិជាទុនបង្វិលបន្ថែមចំនួន ៨៣ លានដុល្លាសហរដ្ឋអាមេរិក ដែលក្នុងនោះចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០ មានទឹកប្រាក់ចំនួន ៧៣ លានដុល្លារសហរដ្ឋអាមេរិក និង ១០លានដុល្លាសហរដ្ឋអាមេរិក បានបន្ថែមទៀតកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងមកនេះសម្រាប់ផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករក្នុងគោលដៅជំរុញ ដល់ការប្រមូលទិញស្រូវ និងរក្សាស្ថេរភាពតម្លៃស្រូវនារដូវប្រមូលផលនីមួយៗ និងគាំទ្រដល់គោលនយោបាយនាំចេញរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រិតូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចែករំលែកនូវវឌ្ឍនភាពផ្នែកផលិតកម្មដំណាំស្រូវ និងការនាំចេញក្នុងឆ្នាំ២០២១ កន្លងមកនេះ ដែលអនុត្តន៍បានចំនួន ៣.៥លានហិកតា ឬស្មើនឹង ១១៦% នៃផែនការដែលក្នុងនោះ ៦៥ ម៉ឺនហិកតាជាផ្ទៃដីស្រូវប្រាំងដែលទទួលបានទិន្នផលសរុបចំនួន ១២.២១លានតោនដែលក្នុងនោះស្រូវប្រាំងមានចំនួន ២.៩៣ លានតោន។ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការមិនទាន់មានគ្រាប់ពូជស្រូវគុណភាពល្អសម្រាប់ដាំដុះគ្រប់គ្រាន់ ប្រព័ន្ធស្រោចស្រពមិនទាន់គ្របដណ្តប់ពេញលេញ កសិករមួយចំនួនប្រើប្រាស់ជីគីមីមិនទាន់ត្រឹមត្រូវ ថ្លៃដើមធាតុចូលកសិកម្មនៅមានតម្លៃថ្លៃ និងការផលិតពូជមិនទាន់មានលក្ខណៈប្រមូលផ្តុំ។ ឯកឧត្តមប្រិតភូរាជរដ្ឋាភិបាល ក៏បានបង្ហាញអំពីការជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធគ្រប់គ្រង និងសេវាកម្មនានា ជាពិសេស ការស្នើសុំវិញ្ញាបនប ត្រ ភូតគាមអនាម័យ។ល។

ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានថ្លៃងសុន្ទរកថា អំពីការផ្តល់ជំនួយរបស់រាជរដ្ឋាភិបាលអូស្រ្តាលី ១៣០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងការជួយវិស័យស្រូវអង្ករកម្ពុជា តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពី ឆ្នាំ២០១៦ ដល់ឆ្នាំ២០ ២ ១។ ឯកឧត្តមអគ្គរាជទូតក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយដល់វិស័យស្រូវអង្ករ ជាពិសេ ស ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបាននិងកំពុងធ្វើលើការរៀបចំម៉ាក សមូហភាពនៃអង្ករសែនក្រអូប ០១ និងអង្ករដំណើបស្បៃមង្គល។ល។
ឯកឧត្តមអគ្គរាជទូតក៏បានលើកឡើង អំពីការរីកចម្រើននៃការនាំចេញអង្ករ ទៅប្រទេសអូស្ត្រាលីផងដែរ ដែលឆ្នាំ២០២០ បានធ្វើការនាំចេញអង្ករបានចំនួន ២៧ ៨៤៧ តោន តែនៅឆ្នាំ ២០២ ១ មានការធ្លាក់ចុះនៅត្រឹម ៩ ៤១២ តោនដោយសារបញ្ហាលំបាកក្នុងការដឹកជញ្ជូន និងកង្វះកុងតែន័រ។ ឯកឧត្តមសង្ឈឹមថា ការរីកចម្រើនលើការនាំចេញអង្ករទៅកាន់ប្រទេសអូស្ត្រាលី និងវិលទៅរកភាពល្អប្រសើរវិញក្នុងពេលដ៏ខ្លីខាងមុខ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការកោតសរសើរចំពោះការសម្រេចបានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងឆ្នាំ ២០២១ និងការលើកទិសដៅសម្រាប់ឆ្នាំ២០២២ ដោយមានសូចនាករ លើបរិមាណនាំចេញចំនួន ៧៥ ម៉ឺនតោន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីឱ្យមានការរីកចម្រើនកាន់តែល្អសើរឡើងថែមទៀត។
១. បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តឱ្យបានខ្ជាប់ខ្លួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌ឱ្យបានល្អរវាងសមាជិកសហព័ន្ធទាំងអស់ដើម្បីជាកម្លាំងបំពេញឱ្យគ្នាទៅវិញទៅមកលើការផ្គត់ផ្គង់សម្រាប់ការនាំចេញ និងការដោះស្រាយបញ្ហាប្រឈមនានា។
២. ពិចារណាលើការរៀបចំឱ្យមានការរួបរួមលើយន្តការនាំចេញរួមតាមរបៀបក្រុមហ៊ុនសហព័ន្ធរួម (E xpo rt Consortium) សម្រាប់ទីផ្សារធំៗ ដែលមានតម្រូវការបរិមាណច្រើន ដែលយន្តការនេះធ្លាប់មានការគាំទ្រ ពីក្រសួងពាណិជ្ជកម្ម និងទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា តាមរយៈ លិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពាក់កណ្តាលឆ្នាំ២០១៩ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី អាណត្តិទី៣ នៃសហព័ន្ធស្រូវអង្ករកម្ពុជាកន្លងទៅ។
៣. បន្តធ្វើការជាមួយអង្គការដៃគូអន្តរជាតិ និងស្ថាប័នមានសមត្ថកិច្ចនានា រៀបចំនូវម៉ាកសមូហភាព ម៉ា ក សម្គាល់ភូមិសាស្ត្រ និងម៉ាកសម្គាល់រួម លើប្រភេទអង្ករផ្សេងៗ ដែលឆ្លើយតបទៅនឹងស្ថានភាពនៃការវិវត្ត ទីផ្សារ ហើយក្រសួងពាណិជ្ជកម្មក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការលើការងារ នេះ ។
៤. បន្តសហការជិតស្និទ្ធជាមួយក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម ដើម្បីទប់ស្កាត់អតិផរណាតម្លៃ ស្រូវអង្ករ គឺសំដៅដល់ការធានាបាននូវការផ្គត់ផ្គង់ និងសន្តិសុខស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋ។
៥. បន្តចូលរួមយ៉ាងសកម្មជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីនាំយកនូវប្រភេទអង្ករ និងផលិ តផលធ្វើអំពីអង្ករដែលមានម៉ាក និងបានចុះបញ្ជីច្បាស់លាស់ដែលមានស្រាប់ និងលេចរូបរាងឡើងនាពេ លខាងមុខ ក្នុងការដាក់តាំងឱ្យមានភាពលេចធ្លោ និងការដាំបាយបង្ហាញ ដូចដែលបានធ្វើកន្លងមកនៅក្នុងព្រឹត្តិ កា រណ៍ពិព័រណ៌ពិភពលោក World Expo នៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួមកន្លងមក។
៦. ពិភាក្សាជាមួយសមាគមន៍ ឬសហព័ន្ធនៃបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ានដើម្បីពិចារណា និងឈានទៅដល់ការបង្កើតសហព័ន្ធស្រូវអង្ករអាស៊ានមួយ ដែលអាចងាយស្រួលធ្វើការទំនាក់ទំនង និងការស្វែងរកទីផ្សារជាមួយគ្នាផងដែរ។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបង្ហាញអំពីការសម្រេចការងារបានក្នុងឆ្នាំ ២០២១ លើការងាររបស់ខ្លួន ជាពិសេស លើការជំរុញការនាំចេញ បើទោះបីជាស្ថិតក្នុងបរិបទនៃការីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ និងការកំណត់គោដៅសម្រាប់ការនាំចេញក្នុងឆ្នាំ ២០២២ លើបរិមាណ ៧៥ម៉ឺនតោន ដែលការងារសំខាន់ គឺធ្វើកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយគ្រប់ស្ថាប័ន អង្គការអន្តរជាតិ នានា។ល។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានធ្វើការស្ទាបស្ទង់ពីលទ្ធភាពនៃការកិនកែច្នៃលើបរិមាណ ៧៥ ម៉ឺនតោននេះ គឺមានសមត្ថភាពគ្រប់គ្រាន់លើការកិន-កែច្នៃ និងការស្តុកទុក បើស្ថានភាពនៃជំងឺកូវីដ-១៩ បានធូរស្បើយ ហើយមានទូកុងតែន័រគ្រប់គ្រាន់ និងការដឹកជញ្ជូនតាមផសមុទ្រវិលមករកប្រក្រតីភាពវិ ញ ។ មូលដ្ឋានទីផ្សារ គឺយើងមានហើយ ជាពិសេសប្រទេសចិន ប្រមាណជា ៤០ម៉ឺនតោនក្នុងដៃ ទីផ្សារសហគម ន៍អឺរ៉ុបបានបើកទូលាយ ចំណែកទីផ្សារប្រទេសអាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី ព្រុយណេ និងទីផ្សារផ្សេងៗទៀតដូចជា ប្រទេសអូស្ត្រាលី ហ្កាប៊ុង ជាដើម។

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារ ឈ ផ្នែកស្រូវអង្ករនៃវេទិការរាជរដ្ឋាភិបាល វិស័យឯកជន បានសម្តែងនូវការសារទរ និងកោតសរសើរដល់ការដឹកនាំ របស់ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងអាណត្តិទី៣ ហើយ ឯកឧត្តម ក៏បានអំពាវនាវឱ្យសមាជិក សមាជិកា បន្តនូវការសហការគ្នាឱ្យបានរឹងមាំបន្ថែមទៀត ដើម្បីឱ្យផែនការនាំចេញឆ្នាំ ២០២២ នេះសម្រេចចទៅបាននឹងឈាន ទៅរកការនាំចេញអង្ករកម្ពុជាឱ្យបាន ១លានតោនក្នុងពេលដ៏ខ្លីខាងមុខ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×