Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិតុ្តបែបណា សួស វីហ្សា កំពុងត្រូវប៉ាន់ចម្រៀង បែរជាប្រឈមខូចបំពង់សំឡេង

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន កំពុងតែមានការ បន់ស្រន់ឲ្យនសួស វីហ្សា ឆ្លងផុតឲ្យបានពីការខូចបំពង់សំឡេង។ នាងបានទម្លាយច្បាស់ៗថា សំឡេងក្នុងបំពង់ក ចាប់ផ្តើមបែកៗ។ ប្រការនេះ ត្រូវការសង្រ្គោះពីក្រុមគ្រូពេទ្យបន្ទាន់។ នាងអាស្រ័យលើផលលាភ ជាច្រើនតាមរយៈសំឡេងពិរោះពីធម្មជាតិនេះឯង។ កត្តាបែបនេះហើយ ទើបក្លាយជាការព្រួយបារម្មណ៍បំផុតមួយ។

តារាចម្រៀង សួស វីហ្សា បានបង្ហើបរឿងសំខាន់មួយរហូតធ្វើឲ្យគេ ភ្ញាក់ផ្អើលបំផុត នៅពេលដែលដឹងថា នាងជួបប្រទះរឿងប្រឈមដ៏សំខាន់មួយ ពាក់ព័ន្ឋ និងសំឡេង។ នាងកំពុងតែយកចិត្តទុកដាក់ ជាមួយការថែទាំឲ្យបានដិតដល់ ហើយក៏អាចវះកាត់បំពង់ក មួយនេះដោយក្រុមគ្រូពេទ្យព្យាបាល។

ការបង្ហាញរឿងដ៍ធំនេះ បន្ទាប់ពី តារាចម្រៀងកំពុងលេចធ្លោ រូបនេះ ប្រើប្រាស់សំឡេងច្រើនពេក(និយាយច្រើន) ក្នុងពេលដែលនាង បានធ្វើការLive video លក់ឥវ៉ាន់ តាមអនឡាញ ដែលកំពុងទាក់ទាញ។ ភាពប្រឈមនេះ ត្រូវបានស្ថិតនៅក្រោមករព្រួយបារម្មណ៍ជាខ្លាំង ដោយមិនត្រូវឲ្យនាង ប្រើប្រាស់សំឡេង អោយលើសលុប ក្រៅពីការថែទាំអោយបានត្រឹមត្រូវ ហ្មត់ចត់ជាថ្មី។ មួយរយៈនេះគ្រប់គ្នា ដឹងហើយថា សួស វីហ្សា ហៅសួស ស្រីថុល បានចាប់របរលក់ អន ឡាញ ដោយប្តីរបស់នាង រមែងបង្ហាញនូវភាពកំផ្លុកកំប្លែង រហូតល្បីល្បាញទាំងស្មានមិនដល់។ ក្រោយមកក៍ចាប់ផ្តើមអុកឡុក វិស័យអនឡាញមួយនេះយ៉ាងផុសផុល។

សួស វីហ្សាបញ្ជាក់ថា នេះជាប្រាប់តាម Live ចុងក្រោយឬក៏ចេញមុខម្តងម្កាល។ បំពង់កនាង កំពុងតែធ្វើទុក បំពង់សំឡេងកៀប។ មូលហេតុដោយសារតែនាងប្រើប្រាស់ជ្រុលពេក។ ពេទ្យបញ្ជាក់ថា អ្នកលក់អន ឡាញខ្លះនិយាយច្រើនជានេះមិនអី នេះមកពីសុខភាពបំពង់សំឡេងខុសៗគ្នា។ នាងត្រូវមកជួបពេទ្យលើកក្រោយទៀតត្រូវវះកាត់តែម្តង។ អ្វីដែលគិតមុនពេលវះកាត់ តមនិយាយកុំនិយាយលើសកម្រិតនេះជាអ្បីដែលនាងត្រូវធ្វើ។

គេរំពឹងថា នាងនិងបានរួចផុតពីដំណាក់កាល ចម្បែងចិត្តមួយនេះ ហើយលោកគ្រូពេទ្យ និងស្រោចស្រង់លើផ្នែកបំពង់សំឡេងនេះ បានមកដូចដើមមិនខាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×