Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌី បញ្ញា វិមាលា ត្រៀមខ្លួនចេញទៅប្រកួតMITC 2021អំឡុងខែមេសានេះ

ភ្នំពេញ ៖ ឌីបញ្ញា វិមាលា ជាយុវតីកម្ពុជាលើកដំបូងក្នុងការចូលរួមប្រកួត កម្មវិធីបវរកញ្ញាយុវវ័យអន្តរជាតិ Miss Teen International 2021 ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសហ្វីលីពីន នាអំឡុងខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

យុវវត្តីវ័យ១៤ឆ្នាំរូបនេះបានប្រកាសពីការត្រៀមខ្លួន បានយ៉ាងល្អសម្រាប់ការប្រកួតរបស់ខ្លួនលើឆាកអន្តរជាតិ ក្នុងពេលដែលនាងបានប្តេជ្ញា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីវប្បធម៌ កម្ពុជានៅលើឆាកអន្តរជាតិ។

ឌីបញ្ញា វិមាលា បានលើកឡើងថា ជាកិត្តិយសដ៏ធំបំផុតដែលនាងខ្ញុំ បានតំណាងឲ្យប្រទេសកម្ពុជា ក៏ដូចជាតំណាងឲ្យយុវតីកម្ពុជាជាលើកដំបូង ក្នុងការចូលរួមប្រកួតកម្មវិធីថ្នាក់ជាតិ ទៅចូលរួមប្រកួតកម្មវិធីបវរកញ្ញាយុវវ័យអន្តរជាតិ Miss Teen International 2021 នាពេលខាងមុខនេះ។

នាងបញ្ជាក់ថា បានជានាងខ្ញុំត្រូវបានគេជ្រើសទៅអន្តរជាតិ ដោយសារតែនាងខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចនឹងគ្រងតំណែងនេះ ជាពិសេសនាងខ្ញុំមានភាពជឿជាក់លើខ្លួនឯង មានទាំងសមត្ថភាព ទាំងរូបសម្រស់ ភាពឆ្លាតវៃ និងមានការតាំងចិត្ត។

នាងបន្ថែមថា នាងខ្ញុំនឹងនាំយកប្រទេសកម្ពុជា ទង់ជាតិរបស់កម្ពុជា វប្បធម៌និងអរិយ្យធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាយើង ទៅបង្ហាញនៅលើឆាកអន្តរជាតិ។ នាងខ្ញុំស្រឡាញ់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា ។
នាងថា នាងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការចេញទៅប្រកួត ដូចជាភាសា ការដើរ ការរៀបចំខ្លួន និងផ្សេងៗទៀតផងដែរ។
នាងប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទោះលទ្ធផលយ៉ាងណា ក៏នាងខ្ញុំទទួល ព្រោះវាជាសមត្ថភាពរបស់នាងខ្ញុំ គឺនាងខ្ញុំធ្វើដោយចេញពីចិត្តរបស់នាងខ្ញុំ ហើយនាងក៏បានប្រឹងប្រែង អស់ពីសមត្ថភាពរបស់នាងខ្ញុំដែរ។

បច្ចុប្បន្ន ឌីបញ្ញា វិមាលា មានវ័យអាយុ១៤ឆ្នាំ កម្ពស់1.67Cm ជាសិស្សថ្នាក់ទី៩ នៃសាលាប៊ែលធីអន្តរជាតិ សាខាស្ទឹងមានជ័យ។ នាងមានបងប្អូន៤នាក់ ហើយនាងជាកូនទី៤ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ហើយបច្ចុប្បន្ននាងរស់នៅរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×