Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​សោក​ស្តា​យ! ទីបំផុត សា​កស.ព​តារា​សម្តែង​ស្រី Tangmo Nida ត្រូវ​បាន​រក​ឃើញ​ហើយ…

ក្រុមសង្គ្រោះថៃ នៅទីបំផុត បានរកឃើញសាកសពតារាសម្តែងស្រី Tangmo Nida ហើយ នាវេលាម៉ោង ១ និង ២០ នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បន្ទាប់ពីនាងបានធ្លាក់ពីទូកចូលក្នុងទឹកទន្លេ Chao Phraya ក្បែរផែ Phibul Songkhram 1 ក្នុងខេត្ត Nonthaburi បាត់ខ្លួនអស់រយៈពេល២ថ្ងៃមកនេះ។

Dayos Detjob អាយុ ៤៤ ឆ្នាំ ជាបងប្រុសរបស់ Tangmo ដែលបានចូលរួមក្នុងប្រតិបត្តិការស្វែងរក បានបញ្ជាក់ថា សាកសពគឺពិតជាជាប្អូនស្រីរបស់គាត់។ ហើយលោកក៏បានថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ​ដែលពាក់ព័ន្ធនិងការងាររបស់ពួកគេ ក្នុងអំឡុងពេលការស្វែងរករយៈពេល ៣៨ ម៉ោង មកនេះ។

ក្រុមអ្នកជួយសង្គ្រោះមកពីមូលនិធិ Ruamkanyu បានរាយការណ៍ថា សាកសពត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេ ប្រហែលម៉ោង ១ និង ១០ រសៀលថ្ងៃសៅរ៍នេះ ស្ថិតចម្ងាយប្រហែល១គីឡូម៉ែត្រ ពីកន្លែងដែលនាងបានធ្លាក់ពីទូកលឿន កាលពីយប់ថ្ងៃព្រហស្បតិ៍។ សាកសពត្រូវបានគេ​ដឹកយកទៅ​កាន់ផែ ទីកន្លែងដែលម្តាយរបស់ Tangmo អ្នកស្រី Panida Sirayootyotin អាយុ ៦៧ ឆ្នាំ កំពុងរង់ចាំ រួមជាមួយមិត្តប្រុស និងមិត្តភ័ក្តិរបស់តារា​ស្រីរូបនេះ។

ប៉ូលិសបានបិទតំបន់ជុំវិញផែ ដើម្បីផ្តល់ភាពឯកជន​ដល់គ្រួសារ និងមិត្តភ័ក្តិរបស់សព និងក៏បានហាមក្រុមអ្នកសារព័ត៌មានយ៉ាងច្រើនចូល ​មុននឹងយកសពទៅ​ធ្វើ​កោសល្យវិច័យ​នៅ​វិទ្យាស្ថាន Central Institute of Forensic Science នៃ​មន្ទីរពេទ្យ Thammasat University ដើម្បីរកមូលហេតុ​នៃ​ការស្លាប់។

តារាសម្តែងវ័យ ៣៧ ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមមនុស្ស ៦ នាក់ នៅលើទូកល្បឿនលឿន ដែលកំពុងធ្វើដំណើរពីស្ពាន Krung Thon ក្នុងទីក្រុងបាងកក ទៅកាន់ស្ពាន Rama VII ក្នុងខេត្ត Nonthaburi ។ នាងបានធ្លាក់ពីលើ​ទូក​នៅ​ម៉ោងប្រហែល​១០​យប់​នៅ​ជិតផែ Pibul Songkhram 1។

សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា Tangmo បានអង្គុយនៅលើខ្នងទូក មុនពេលនាងរអិលចូលទៅក្នុងទន្លេប្រហែលម៉ោង 10 និង40 នាទីយប់។ នាងមិនបានពាក់អាវការពារជីវិតទេ។

ប្រព័ន្ធផ្សព្វផ្សាយថៃ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា បង្គន់នៅលើទូកដំណើរការមិនប្រក្រតី ហើយតារាស្រីរូបនេះក៏បានទៅខាងក្រោយទូក ដើម្បីបន្ធូរអារម្មណ៍។ អ្នកគ្រប់គ្រងរបស់នាងបានឃើញការដួលធ្លាក់ទឹក ហើយបានស្រែកឱ្យគេជួយ ប៉ុន្តែ មិនមានអ្នកណាម្នាក់អាចជួយនាងបាននោះទេ។

ក្រុមអ្នកជួយសង្គ្រោះ និងអ្នកមុជទឹក បានមកដល់កន្លែងកើតហេតុ ប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមការស្វែងរក។ ពួកគេ​បាននិយាយថា ការស្វែងរកមានការលំបាក ដោយសារចរន្តទឹកខ្លាំង ហើយមានពន្លឺតិចណាស់នៅ​ពេលនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×