Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ណា​ទទួល​បាន​ទៅ! ស្រឡាញ់​គ្នា៤ឆ្នាំ ប្តី​តស៊ូ​មិន​ឲ្យ​ប្រពន្ធ​លំបាក តែ​សែន​អនិច្ចា កូន​ទើប​ស្លា.ប់​មិនបាន១ខែ ឥឡូវ​ប្តី​ក៏…

ព្រាត់ស្លាប់ពិតទេថា វេទនាជាងព្រាត់រស់ ព្រោះថាអ្នកដែលទៅគឺស្ងប់ហើយ តែនៅឡើយអ្នកដែលនៅ គឺរស់នៅជាមួយការនឹករលឹក និងអារម្មណ៍ឈឺចាប់បំផុត នៅពេលបាត់បង់មនុស្សជាទីស្រឡាញ់ ដែលពិបាកនឹងកាត់ចិត្តខ្លាំងណាស់។ តួយ៉ាងណា នារីម្នាក់បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន​រំជួលចិត្តស្ទើរទប់ទឹកភ្នែកពុំបាន បន្ទាប់ពីបានស្តាប់ការរៀបរាប់ដ៏កំសត់របស់នាង នោះក៏ព្រោះតែកូនរបស់នាងទើបស្លាប់មិនបាន១ខែផង ឥឡូវប្តីជាទីស្រឡាញ់ ក៏បានចាកចេញពីជីវិតរបស់នាងទៀត​ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យរូបនាងពេលនេះ ប្រៀបដូចជាមនុស្សឆ្កួតទៅហើយ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Ÿæ Łÿ បានបង្ហាញអារម្មណ៍ឈឺចាប់ និងរៀបរាប់លើកសរសើរពីទឹកចិត្តប្តីរបស់នាងកាលនៅមានជីវិត​ឲ្យដឹងថា៖ «រយៈពេលជិត4ឆ្នាំដែរយើងស្គាល់គ្នា រស់នៅជាមួយគ្នា តាំងពីអត់សុីមានសុី ក៏បងនៅជាមួយអូនស្គាល់គ្រប់រស់ជាតិ ពេលអូនពោះធំ បងខំធ្វើការណាស់ដេកមិនដែលឆ្អែត ក៏បងខំព្រឹងរកលុយណាស់ដើម្បីប្រពន្ធនិងកូន បងមិនដែលធ្វើអោយអូនលំបាលទេ ពេលអូនទំងន់បងតែងតែយកបាយ ឆាមីឆា យកមកអោយរាល់ថ្ងៃ បងខ្លាចអូនញុាំមិនឆ្អែត រាល់យប់បងតែងតែសួរអូនចង់ញាុំអី បងយកម្ហូបពីផ្ទះយាយមករាល់ថ្ងៃ ទោះយាយថាអោយ ក៏បងនៅយកមក រឿងមួយដែលបងទទួលយកមិនបាន គឺកូនទៅចោលអូននិងបង កូនទៅមិនទាន់បានមួយខែផង បងក៏ទៅចោលអូនទៀត អូនពិតជាទទួលយកមិនបានទេអូនជិតឆ្កួតហើយបង»។

ក្រោយពីបានឮបែបនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាសម្តែងក្តីរំជួលចិត្ត អាណិតនាងខ្លោចចិត្តតែម្តង។ ក្នុងនោះ គ្រប់គ្នាក៏បានលើកទឹកចិត្តដល់រូបនាងថា យល់អារម្មណ៍ឈឺចាប់មួយនេះច្បាស់ណាស់ ចូលរួមរំលែកទុក្ខ និងចូលរួមសោកស្ដាយផងសុីស សង្ឃឹមថាសុីសនឹងរឹងមាំដើម្បីអោយអ្នកដែលគាត់ទៅបានសុខណា,…៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×