Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ក្តៅ​ហើ​យ! ម្តាយ តែង​ម៉ូ បង្ហាញ​ភស្តុ​ង​តាង​ចោ.​ទ​ថា មានការ​វា.យប្រ.ហារ មុន​ពេល​កូនស្រី​ខ្លួន​ធ្លា.ក់​ល.ង់​ក្នុងទឹក​ទន្លេ

តាមការស៊ើបអង្កេតលើការលង់ទឹករបស់តារាសម្តែងស្រី Pataratida Patchararawirapong ឬហៅថា Tangmo Nida នៅទន្លេ Chao Phraya កាលពីយប់ថ្ងៃព្រហស្បតិ៍ ម្តាយរបស់នាងបានបន្តនៅថ្ងៃនេះ (ថ្ងៃទី 28 ខែកុម្ភៈ) បានប្រគល់ CD ទៅប៉ូលីសដែលធ្វើឲ្យមានការជជែកចោទប្រកាន់ថា នាងត្រូវបានគេវាយប្រហារ មុនពេលនាងធ្លាក់ពីលើទូក ខណៈមហាជននៅលើបណ្តាញសង្គម ក៏មិនជឿថានាងធ្លាក់ទឹក ហើយក៏ចោទសួរថា បើនាងធ្លាក់ ចុះហេតុអ្វីទូកប៉ុនស្នូកក្តាម មនុស្សនៅលើទូកទាំងនោះនិយាយថាមិនដឹង។ នេះ​បើ​តាមការចុះ​ផ្សាយរបស់កាសែត Naewna នៅ​ថ្ងៃ​នេះ (២៨ កុម្ភៈ)។

ប្រភពព័ត៌មានបានឲ្យដឹងថា CD របស់លោកស្រី Panida Siriyuthyothin ម្តាយរបស់ Tangmo Nida បានផ្តល់ឱ្យប៉ូលីស Muang Nonthaburi ដោយចោទប្រកាន់ថា មិត្តភ័ក្តិម្នាក់ក្នុងចំណោមមិត្តភ័ក្តិ ៥ នាក់របស់នាង​គឺជាអ្នកបានវាយប្រហារនាងមួយរំពេច មុនពេលនាងធ្លាក់ចូលទៅក្នុងទន្លេ ហើយនាងចង់ឱ្យប៉ូលីសពិនិត្យមើលថា តើនេះជាការពិតឬអត់។

នៅម៉ោង ៣ រសៀល ថ្ងៃនេះ លោកវរសេនីយ៍ទោ Prachuap Wongsuk ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលផ្នែកកោសល្យវិច្ច័យ ចុះត្រួតពិនិត្យទូកលឿន និងប្រមូលភស្តុតាងបន្ថែមទៀត បន្ទាប់ពីមិត្តភ័ក្តិបានឆ្លើយបំភ្លឺថា នាងបានទៅខាងក្រោយទូក ដើម្បីបត់ជើងតូច ប៉ុន្តែបានធ្លាក់ចូលទៅក្នុងទឹកទន្លេ ហើយលង់ទឹកស្លាប់តែម្តងទៅ។

អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយទោ Suwat Jangyodsuk ក៏បានបញ្ជាឱ្យក្រុមស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលខេត្តភូមិភាគទី១ ពិនិត្យ GPS របស់ទូកល្បឿនលឿនសម្រាប់ទិសដៅ ដែលវាដំណើរការនៅយប់នោះ ហើយប្រៀបធៀបនេះជាមួយនឹងសក្ខីកម្មរបស់មនុស្ស ៥ នាក់នៅលើទូក។

នាង Kratik បានចែករំលែក​រូបថតខ្លះ​ដែលថតនៅ​លើ​ទូរសព្ទដៃ​របស់នាង​តាំងពីម៉ោង ៥.៤៣ ល្ងាច។ នៅក្នុងនោះ ខ្លះគេអាចមើលឃើញថា Sand កំពុងអង្គុយសណ្តូកជើង។

រូបថតចុងក្រោយរបស់ Kratik ថតនៅម៉ោង 10.13 យប់ ដោយ Tangmo បន្ទាប់មកនាងបាននិយាយថា នាងផ្តោតលើការរីករាយនឹងទិដ្ឋភាព ហើយមិនដឹងថាតើ Tangmo ទៅណាទេ។

Job បាននិយាយថា គាត់កំពុងអង្គុយនៅពីក្រោយអ្នកបើកទូក Bird ហើយខណៈពេលនោះ គាត់បានឃើញ Tangmo ដើរ ប៉ុន្តែ គាត់មិនបានឃើញអ្វីដែលបានកើតឡើងនៅពេលក្រោយនោះទេ។

Sand បាននិយាយថា នាងកំពុងដេកនៅផ្នែកខាងក្រោយទូក ហើយនៅពេលនោះ Tangmo បានមកចាប់កជើងរបស់គាត់ ហើយអង្គុយចុះ ដោយប្រាប់នាងថា នាងនឹងទៅបត់ជើងតូច ប៉ុន្តែ​ នាងមិនបានមើល ដើម្បីផ្តល់ភាពឯកជនដល់នាង។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនោះ នាងបានទាញខ្លួនគាត់ឡើង ដោយប្រាប់នាងថា នាងត្រូវតែមានលំនឹង ពីព្រោះការទាញជើងរបស់នាង អាចនាំឱ្យនាងដួល ដែលជាហេតុធ្វើឲ្យ Tangmo រអិលជើងធ្លាក់ចូលទៅក្នុងទន្លេតែម្តងទៅ។

តែទោះយ៉ាងណា សំណួររបស់មហាជននៅលើបណ្ដាញសង្គម នៅតែមានការងឿងឆ្ងល់ ដោយបានសួរថា តើ​មានការឈ្លោះ​គ្នា​នៅ​ក្នុងទូកមែនទេ? ហើយរបួសត្រង់ភ្លៅ​របស់ Tengmo បណ្តាលមកពីអ្វី? តើបង្គន់នៅក្នុងទូកពិតជាខូចដូចដែលសក្ខីកម្មបានផ្ដល់ឲ្យឬយ៉ាងណា តើពេលកើតហេតុអ្នកទាំងនោះបានខលទូរស័ព្ទទៅនរណាខ្លះ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×