ភ្នំពេញ ៖ ទើបតែបង្ហើបពីអត្តចរិកបុរស ដែលចង់បានក្លាយជាគូអនាគត មិនទាំងបានប៉ុន្មានផង ស្រាប់តែតារាសម្តែងនាង សូ ស៊ីតា បានទម្លាយអត្តសញ្ញាណ និងមុខមាត់ពិតពីមិត្តប្រុសរបស់នាង ក្នុងថ្ងៃខួបកំណើត។
សូ ស៊ីតា មិនបានលាក់លៀម ពីចំណងស្នេហ៍របស់នាង នាពេលនេះឡើយ ខណៈពេលនាងបានបង្ហាញពីចំណងស្នេហ៍ ហាក់មានភាពរឹងមាំ។
ជាមួយរូបភាពយ៉ាងស្និទ្ធស្នាល សូ ស៊ីតា ក៏បានភ្ជាប់សារដោយប្រើភាសា យ៉ាងផ្អែមល្ហែមថា Happy birthday b mlBong Den II។

តាំងពីអូនបានស្គាល់បងមក បងបានតាស់តឿនអ្វីគួរធ្វើចាំធ្វើ ហើយបងជាមនុស្សប្រុសដែលគិតពីការងារច្រើន តែទោះបងរវល់យ៉ាងណា ក៏បងមិនដែលទុកអូនចោលដែរ បងតែងតែធ្វើគ្រប់យ៉ាង ដើម្បីអូន ហើយពេលខ្លះអូនរករឿង មកពីអូនប្រចណ្ឌ មិនថាបងទៅទីណាក៏ដោយ តែងតែយកអូនតាម បងមិនដែលធ្វើឲ្យអូនទឹកភ្នែកសម្បី១ដំណក់ មានញញឹមនិងសើចជារៀងរាល់ថ្ងៃ តែក៏សុំទោសដែរពីដំបូង រៀងធ្វើរឹកដាក់តិចហើយ ព្រោះចង់ដឹងចិត្តអ្នកខ្លះ ថ្ងៃនេះបងបានបង្ហាញឲ្យអូនបានឃើញ ពីក្ដីស្រឡាញ់របស់បងពិត អូន អរគុណបង អូនចង់ប្រាប់ថាជាលើកទី១ ដែលបើកបង្ហាញ ហើយពេលនេះ ចង់ប្រាប់ថា អូនស្រឡាញ់បងណាស់ប៉ា កូនឌែន និង ប៉ា សិទ្ធិកា អូនសន្យានឹងនៅក្បែរបងរហូត ។

ដោយឡែកសម្រាប់គូរស្នេហ៍របស់នាងវិញ ក៏បានបញ្ចេញសារយ៉ាងចាក់ដោតស្រដៀងគ្នាដែរថា Happy birthday to meអរគុណអូនដែរទទួលយកបងគ្រប់បែបយ៉ាងអូនសុខចិត្តធ្វើជាមនុស្ស Private សម្រាប់បង អូនអន់ចិត្តក៏អូនមិនមាត់ដែរសុខចិត្តធ្វើតាមបង ស្តាប់បងគ្រប់បែបយ៉ាង អរគុណអូនបងធ្វើនេះក៏ព្រោះតែបងស្រឡាញ់អូន ទុកកិតិ្តយសឲ្យអូន ព្រោះអូនជាតារាបងជាអភិជនបងសង្ឃឹមថា ពួកយើងហ្នឹងសាងអនាគតជាមួយគ្នាជារៀងរហូត ស្រឡាញ់គ្នាដល់ចាស់សក់ស្កូវក្តីស្រម៉ៃយើងនៅតែបន្តជារៀងរហូត៕ រក្សាសិទ្ធិដោយ ៖ សំណាង SV






