Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Rip! វីរៈ​នារី​បើក​យន្តហោះ​យោធា​អ៊ុយក្រែន​ដ៏​ល្បី​ល្បាញ និង​ដំបូង​គេ បាន​ស្លាប់​នៅក្នុង​សង្គ្រាម​អ៊ុយក្រែន​ទល់នឹង​រុ​ស្ស៊ី…

ជម្លោះ​ប្រដាប់អាវុធ​រវាងរុស្ស៊ី និង​អ៊ុយក្រែន​នាពេលថ្មីៗនេះ បាននាំឱ្យបាត់បង់ជីវិតមនុស្សដ៏មានតម្លៃជាច្រើននាក់ នៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងនោះ អ្វីដែលគួរឲ្យសោកស្តាយជាខ្លាំងនោះ គឺនារីអ្នកបើកបរយន្តហោះចម្បាំងវ័យក្មេងរូបស្រស់ស្អាតម្នាក់ ក៏បានបាត់បង់ជីវិតផងដែរ។

បើតាមប្រភពព័ត៌មាននៅលើបណ្តាញសង្គម Twitter បានចែករំលែកឲ្យដឹងថា Natasha Perakov គឺជាអ្នកបើកយន្តហោះយោធាអ៊ុយក្រែនដ៏ល្បីល្បាញ និងដំបូងគេ បានស្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែនទល់នឹងរុស្ស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសាររងរបួសធ្ងន់ធ្ងរពេក។

យ៉ាងណាមិញ ការស្លាប់របស់នាង ក៏បានកំពុងធ្វើឲ្យមនុស្សជាច្រើន​មានការចាប់អារម្មណ៍ និងស្វែងរកតាមអុិនធើរណែត​ដើម្បីចង់ដឹងថានាងជានរណា និងតើនរណាជាគ្រួសាររបស់នាង និងសូម្បីតែអាយុរបស់នាងផងដែរ។ តែទោះយ៉ាងណា ព័ត៌មាននៃការស្លាប់របស់នាងពុំត្រូវបានបញ្ចេញនោះទេ។

Natasha Perakov កើតនៅឆ្នាំ១៩៨៩-១៩៩៦ នៅអ៊ុយក្រែន ហើយគិតមកត្រឹមឆ្នាំ២០២២​​ នេះ នាងមានអាយុចន្លោះ ២៥​ ទៅ ៣២ ឆ្នាំ។ កម្ពស់របស់ Natasha Perakov ប្រហែល 5 ហ្វីត 8 អ៊ីង ដែលគិតជាសង់ទីម៉ែត្រ 172 cm។ នាងមានសក់ពណ៌ត្នោត និងភ្នែកពណ៌ខៀវ ទម្ងន់របស់គឺប្រហែល ៦៥ គីឡូក្រាម។ នេះគ្រាន់តែជាការប៉ាន់ស្មានដោយមើលតាមរយៈរូបភាពរបស់ Natasha Perakov ប៉ុណ្ណោះ។

ចំណែកឈ្មោះឪពុកម្តាយរបស់នាង នឹងត្រូវបានអាប់ដេតក្នុងពេលឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×