Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាសម្ដែង អៀង ចេនឡា ទទួលមរណភាពទៅ ធ្វើឱ្យពិធីករ សុខ រ៉ាស៊ី បាត់អស់បងប្អូន

ភ្នំពេញ ៖ នៅទីបំផុត តារាសម្តែង និងកំប្លែង អៀង ចេនឡា បានចាកចេញពីពិភពលោកនេះហើយ ដោយទទួលមរណៈភាពកាលពីព្រលប់ ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២២។ មរណៈភាពរបស់ តារាដ៏ពោរពេញដោយ ភាពតស៊ូនេះ បង្ហាញនូវអារម្មណ៍សោកសង្រែកបំផុត ពីអ្នកគាំទ្រ និងសិល្បករល្បីៗ សង្វែកខ្លោចចិត្តគ្រប់ៗគ្នា។ ម្នាក់ៗស្តាយលោកណាស់ ព្រោះមានទេពកោសល្យល្អបំផុត។ បើនិយាយពីការលេងកំប្លែងវិញ ចេនឡាត្រូវទស្សនិកជន ប្រដូចទៅនិងនាយកុយ សម្តែងបែបលោកពូកុយ។

នៅពេលទទួលដំណឹង លោកអៀង ចេនឡារលត់កក្ខន្ឋទៅកាន់លោក ខាងមុខ មហាជន រិតតែអួលដើមក បំផុតនៅពេលដឹងថា លោក សុខ រ៉ាស៊ី ពិធីករហង្សមាស ត្រូវកម្សត់ក្លាយជា មនុស្សទោលតែឯង អស់បងប្អូន។ លោក រ៉ាស៊ី ប៉ុន្មានឆ្នាំមុនបាត់បង់ប្អូនស្រីពៅ ចែកឋានដោយ ជំងឺមហារីក។ សល់តែបងប្រុស ឥឡូវបងប្រុសមានជីវិតមិនបាន ប៉ុន្មានផង ហើយទើបតែមហាជន ទទួលស្គាល់ថា ជាសិល្បករជំនាញសម្តែង បែរជាអស់សង្ខា ម្នាក់ទៀត។ សួរថា តែលតោលបែបណាទៅ ធ្លាប់មានបងមានប្អូន បែរជាបាត់ម្តងមួយៗ រហូតសល់តែឯង។ នេះជារឿងដ៍កម្សត់មួយ ដែលបានកើតឡើង លើលោក រ៉ាស៊ីហើយ មិនដឹងថា លោកមានភាព ស្រងេះស្រងោចបែបណានោះទេនៅ ពេលជួបវិបត្តិមួយនេះ។ នៅលើបណ្តាញសង្គម របស់លោក សុខ រ៉ាស៊ី បានតែពោលពាក្យថា « ហេតុអីទេវតាធ្វើបាបខ្ញុំម៉្លេះ បងប្អូន សល់តែពីរនាក់ ឥលូវបងប្រុសខ្ញុំចាកចេញទៅម្នាក់ទៀតហើយ!» ឃ្លាមួយនេះ ធ្វើឲ្យគេស្រក់ទឹកភ្នែក នឹកអាណិតលោក រ៉ាសុីជាខ្លាំង។

សិល្បករល្បីៗ បានបង្ហោះសារសោកស្តាយ ចំពោះការស្លា.ប់ របស់លោក អៀង ចេនឡា ដូចជា ខាត់ សុឃីម ពេជ្រ សោភា នាងលាភកំប្លែង សុន ស្រីពេជ្រ អ៊ឹម ជីវ៉ា ឆើតឆាយ ប៉ែន ចំរ៉ុង ម៉ាដូណា អ្នកនាង ដួង តារារាស៊ី អតីតតារាសម្តែង ហើយរស់នៅបារាំង អ្នកនាង ទេព បុទុមបូផល នាយ ព្រែក ឆ័យលី ដាឡែន យេយេ លោក រតនៈ ពិសិដ្ឋ និងសិល្បករជាច្រើនទៀត។ កាលនៅរស់លោក ចេនឡា ធ្លាប់ផ្តល់សម្ភាសន៍ថា លោក មិនដែលតាំងចិត្តជាអ្នកល្បីនោះទេ អោយតែផលិតករ ហៅថត គ្រប់កន្លែង ហើយការងារធ្វើទៅមហាជន ទទួលស្គាល់គឺពេញចិត្ត។ លោកធ្លាប់និយាយទៀត សិល្បៈគួរផ្តល់តម្លៃ មិនត្រូវរើសអើងឡើយ មិនត្រូវលោកតម្កៃតែតួស្រី បង្អាប់តួប្រុស។ ផលិតករឬ ម្ចាស់កម្មវិធីត្រូវអោយតម្លៃស្មើគ្នា មិនថាតួស្រីឬប្រុស អោយតម្លៃលើ ការងារ សមត្ថភាព មិនមែនលើភាពស្អាតមួយមុខនោះទេ។ យើងសោកស្តាយ និងសូមចូលរួមរំលែកទុក្ខ ដ័ក្រៀមក្រំមួយនេះ ដល់សព និងក្រុមគ្រួសារសព៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×