ភ្នំពេញ ៖ តារាចម្រៀងសាច់សខ្ចីនាង សុខ ពិសី នៅមោនទាន់បង្ហាញវត្តមានឡើងច្រៀង តាមឆាកតន្ត្រី នៃស្ថានីយ៍ទូរទស្សន៍នានានៅឡើយទេ ដោយសារមានហេតុផលពីការព្រួយបារម្ភ ពីរីកឆ្លងរាលដាលនៃជំងឺកូវីដ។
កន្លងមកតារាស្រីរូបនេះ ធ្លាប់បានលើកឡើង ប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកថា នាងនៅមិនទាន់កំណត់ពេល នៅក្នុងការទទួលយកការហៅឆាកច្រៀង តាមឆាកតន្ត្រីនានាឡើយ ដោយនាងត្រូវរងចាំមើលស្ថានភាពជំងឺកូវីដ រាងធូរស្បើយបន្តិចសិន។

ការលើកឡើងខាងលើពី សុខ ពិសី នាពេលនេះ គឺស្របពេលដែលនាង នៅមិនទាន់មានឃើញចេញបទថ្មី បូករួមទាំងនាងកំពុងជាប់ដៃការងាររកស៊ីផងនោះ។
ទោះជាយ៉ាងណា បើទោះបីជានាងមិនមានវត្តមានចេញច្រៀង នៅឡើយក្តី ប៉ុន្តែសម្រាប់ សុខ ពិសី ក៏នៅមានការទទួលថតម៉ូតសម្អាងការ និងស្ពតពាណិជកម្មថ្មីៗជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែងការពីពេលថ្មីៗនេះ សុខ ពិសី ក៏បានក្លាយជាតំណាងឲ្យម៉ាកផលិតផលមួយផងដែរ ដែលនោះគឺជាសញ្ញាជោគជ័យថ្មីមួយទៀត សម្រាប់នាងក្មុងវិថីសិល្បៈ។

ជាការកត់សម្គាល់ រហូតមកទល់នាពេលនេះ សុខ ពិសី ហាក់មានវ័យជ្រេបន្តិចមែន ប៉ុន្តែសម្រាប់រូបសម្រស់របស់នាង គឺនៅតែមានភាពស្រស់ស្អាត មិនចាញ់តារាដែលទើបនឹងរះថ្មីៗនោះឡើយ។
រហូតមកទល់នាពេលនេះ សុខ ពិសី នៅមិនទាន់បើកចំហរ ពីអត្តសញ្ញាណគូស្នេហ៍របស់នាង នៅឡើយទេ ខណៈពេលមហាជនមួយចំនួនបាននាំគ្នាសង្ស័យថា នាងបានសាងទំនាក់ទំនងស្នេហ៍ ជាមួយកូនថៅកែផលិតកម្ម ដែលនាងកំពុងតែជ្រកកោន នាពេលបច្ចុប្បន្មនេះ។
យ៉ាងណានោះ គ្រាន់តែជាការលេចឮក្រៅផ្លូវការប៉ុណ្ណោះ ក្នុងពេលធាតុពិតជាក់ស្តែង សុខ ពិសី នៅតែបន្តជាតារាដែលនៅsingle ដដែល៕ រក្សាសិទ្ធិដោយ ៖ សំណាង sv









