ឃ្លីបមួយ ដែលទើបត្រូវបានគេបញ្ចេញនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញទូករបស់ក្រុមនាង Tangmo ចូលចតឈប់ចាក់ប្រេង។ ហើយបើតាមបុគ្គលិកចាក់ប្រេងម្នាក់ ដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានបញ្ជាក់ថា មានមនុស្សតែ៥នាក់ប៉ុណ្ណោះ នៅលើទូកនោះ ដោយគ្មានវត្តមាននាង San ទេ ហើយពួកគេមើលទៅពិតជាមានភាពស្និទ្ធស្នាលគ្នាខ្លាំងណាស់។
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះសារព័ត៌មាន Daily News បានបញ្ចេញវីដេអូឃ្លីបចុងក្រោយបង្អស់នេះ ដែលត្រូវបានលាតត្រដាងការពិត បានបង្ហាញរូបភាពរបស់ក្រុមមិត្តភក្តិរបស់ Melon Nida (ហៅ Tangmo) បានមកចូលមកឈប់ចាក់សាំង ស្ថិតនៅកំពង់នៃផ្សារ Jet Ski ក្បែរស្ពាន Phra Nang Klao ខេត្ត Nonthaburi មុនពេលចាកចេញទៅញ៉ាំអាហារនៅខេត្ត Pathum Thani ។ ហើយជាក់ស្តែងណាស់ នៅក្នុងវីដេអូ CCTV គេអាចមើលឃើញថា មានអ្នកដំណើរតែ ៥ នាក់ ប៉ុណ្ណោះនៅលើទូកនោះ។
ក្នុងនោះរួមមាន៖ Melon Nida ហៅ Tangmo, Kratik Itsarin គឺជាអ្នកគ្រប់គ្រងផ្ទាល់របស់ Tangmo, Hisopop Tanuphat, Robert Paiboon និង Job Nitas។
បុគ្គលិកចាក់ប្រេងទាំងនោះ បានបញ្ជាក់ថា មិនមានឈ្មោះ Sand Wisapat នៅក្នុងទូកនោះទេ។ ពួកគេក៏បានឲ្យដឹងថា ជាធម្មតា ហាងមិនទទួលចាក់សាំងសម្រាប់ទូកទូទៅទេ។ ប៉ុន្តែ ក្រុមរបស់នាង Tangmo បានមកសុំជួយចាក់ដូច្នេះ ពួកគាត់ក៏បានចាក់ឲ្យទៅ។
ពួកគេបានបញ្ជាក់បន្ថែមថា នៅក្នុងទូកនោះ គឺមានបុរស៣នាក់ និងស្រី២នាក់ ហើយពួកគេទាំងអស់គ្នា មើលទៅហាក់ដូចជាមានភាពស្និទ្ធស្នាលខ្លាំងតែម្តង។
ប៉ុន្តែ បើតាមនាង Kratik បានប្រាប់ឲ្យដឹងថា រូបនាង និង Tangmo ត្រូវបានម្ចាស់ទូកជាមិត្តភក្តិអញ្ជើញមកមុន ខណៈនាង san ត្រូវបានអញ្ជើញមកបន្ទាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





