Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ័យ​ជិត៤០ឆ្នាំ​ហើ​យ តែ​សម្រស់​តារា​ស្រី​ហ្វីលីពីន​នាង Marian នៅតែ​ខ្ចី​ល្ហក់ រហូ​ត​ហ្វេ​នៗ​លាន់មាត់​ថា…

ថ្មីៗនេះ នាង Marian Rivera បានផុសរូបប៉ុន្មានសន្លឹក គ្រាដែលនាងបានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ។ តែយ៉ាងណាមិញ រូបសម្រស់ក្នុងក្រុមមនុស្សវ័យ ៤០ ឆ្នាំ ដ៏មានមន្តស្នេហ៍របស់នាង គឺពិតជាធ្វើឲ្យមនុស្សជាច្រើនលង់ស្នេហ៍ និងសរសើរមិនដាច់ពីមាត់នោះទេ។

ស្ថិតក្នុងឈុតរូបវែងពណ៌ដាំដែង ជាមួយម៉ូតរចនាសិចស៊ីល្វែងលើ រាជនីសម្រស់ស្អាតបំផុត របស់ហ្វីលីពីន រូបនេះ បានឆក់យកបេះដូងទស្សនិកជនយ៉ាងខ្លាំង ជាមួយរូបសម្រស់ដ៏ស្រទន់ និងស្នាមញញឹមដ៏ផ្អែមរបស់នាង។ លើសពីនេះ នាង Marian ក៏ធ្វើឲ្យមនុស្សជាច្រើនលួចច្រណែនខ្លាំងផងដែរ នៅពេលឃើញរូបរាងសិចសុីរបស់នាង បើទោះបីនាងជាម្តាយកូន២នាក់ទៅហើយក្តី។

អ្នកគាំទ្រ ក៏បានប្រៀបធៀបភាពស្រស់ស្អាតរបស់ Marian Rivera តាមរយៈកញ្ចក់កាមេរ៉ាធម្មតា ជាមួយនឹងរូបថតដែលត្រូវបានអេឌីត photoshop ទៀតផង។ ពិតណាស់ ថ្វីត្បិតតែនៅក្នុងរូបថតដែលមិនបានកែសម្រួលក៏ដោយ តែ ទេពធីតា Marian នៅតែស្រស់ស្អាតមិនអាចប្រកែកបាន។

គួរបញ្ជាក់ថា Marian Rivera បានចាប់ផ្តើមអាជីពសិល្បៈរបស់នាងជាតារាម៉ូដែល។ ចាប់តាំងពីឆ្នាំ ២០០៧ មក នាងបានងាកមកប្រឡូកក្នុងវិស័យភាពយន្ត ហើយបានបន្សល់ទុកនូវស្នាដៃជាច្រើន នៅក្នុងដួងចិត្តទស្សនិកជន ជាមួយនឹងស្នាដៃជាបន្តបន្ទាប់តាមរយៈរឿង Mermaid Love Story, Wild Dance, Mysterious Lover, School Warrior និងរួមជាមួយនឹងរឿងជាច្រើនទៀតផងដែរ។

បច្ចុប្បន្ននេះ នាងត្រូវបានគេចាត់ទុកថាជាតារាស្រីដែលមានតម្លៃខ្លួនខ្ពស់បំផុត នៅក្នុងប្រទេសហ្វីលីពីន និងមានភាពល្បីល្បាញនៅក្នុងប្រទេសអាស៊ីជាច្រើនទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×