Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការសង្ស័យ​ថ្មី! ក្នុង​វីដេអូ​ចុងក្រោយ​របស់ Tangmo គេឃើញ​ស្រមោល​ដ៏​អាថ៌កំបាំង និង​សំឡេង​មនុស្ស​ប្រុស​ម្នាក់​និយាយ​​គួរ​ឲ្យ​ខ្លាច​បែបនេះ​ថា…

ថ្មីៗនេះ មហាជនពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងតែម្តង នៅពេលដែលអ្នកលេងអុិនធើរណិតជាច្រើន បានកត់សម្គាល់ឮសំឡេងដ៏ចម្លែក និងក៏ដូចស្រមោលរូបភាពអាថ៌កំបាំង លេចចេញនៅក្នុងឃ្លីបចុងក្រោយរបស់ Tangmo Nida នៅលើទូក មុនពេលកើតមានគ្រោះថ្នាក់។

ឃ្លីបនេះ ត្រូវបានគេទម្លាយចេញពីរថ្ងៃមុនពេល មនុស្ស ៤នាក់ នៅក្នុងគ្រោះថ្នាក់របស់តារាសម្តែង Tangmo បានបង្ហាញខ្លួននៅក្នុងកម្មវិធីទស្សន៍ប៉ុស្តិ៍លេខ៣។ វីដេអូឃ្លីបនេះ ត្រូវបានថតបានពេលដែល Tangmo សម្តែងជាមួយនឹងបទភ្លេងនៃភាពយន្ត ខណៈនាងក៏ត្រូវបានឃើញពេលកំពុងផឹកស្រាតិចៗផងដែរ។

អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានឮសំឡេងចម្លែក ដូច្នេះពួកគេបានប្រើកម្មវិធីដើម្បីកាត់បន្ថយកម្រិតសំឡេងតន្ត្រី។ ជាលទ្ធផល គ្រប់គ្នាបានឮសំឡេងបុរសម្នាក់និយាយបែបនេះ «នាំនាងមកទីនេះ» ហើយពាក្យសម្តីដ៏គួរឲ្យតក់ស្លុតនេះ ក៏ត្រូវបានឮចំនួនពីរបីដងទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ នៅចុងបញ្ចប់នៃឃ្លីបនេះ មហាជនក៏បានឃើញស្រមោលដ៏អាថ៌កំបាំងមួយលេចចេញមកពីខាងក្រោយ Tangmo ផងដែរ។ ចំពោះ​ព័ត៌មាននេះ សមត្ថកិច្ចបានបញ្ជាក់ថា នឹងធ្វើ​ការស៊ើបអង្កេត​ដើម្បីបំភ្លឺនៅពេលបន្ទាប់ទៀត។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ មានពាក្យចចាមអារ៉ាមតាមប្រព័ន្ធអ៊ីនធឺណែតថា ម្នាក់ក្នុងចំណោមអ្នកជិះទូកទាំង៥ បានផ្លាស់ប្តូរសក្ខីកម្មរបស់ពួកគេ នៅពេលដែលគេដឹងថា មូលហេតុដែល Tangmo ធ្លាក់ចូលទៅក្នុងទឹកទន្លេ គឺដោយសារតែមនុស្សម្នាក់គោះដៃ។ តែយ៉ាងណា​ក៏ដោយ ប៉ូលិសបានបដិសេធព័ត៌មាននេះ​ក្រោយមក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×