ករណីរបស់តារាសម្តែងស្រីដ៏ល្បីឈ្មោះ Melon Nida ឬហៅ Tangmo គឺនៅតែជាប្រធានបទក្តៅគគុក បើទោះជាមិត្តភក្តិ និងរួមដំណើរនៅលើទូកទាំងអស់ជាមួយនាង បានចេញមកបញ្ជាក់ហេតុផលកើតឡើងជាច្រើនរួចហើយក្តី ប៉ុន្តែ សម្រាប់មហាជននៅលើបណ្តាញសង្គម គឺនៅតែមិនអាចទទួលយកបានឡើយ។
ពិតណាស់ ក្នុងចំណោមអ្នកទាំងនោះ មនុស្សដែលមហាជនដាក់ការសង្ស័យខ្លាំងជាងគេ គឺនាង Kratik ដែលជាមិត្តភក្តិជិតស្និទ្ធ និងជាអ្នកគ្រប់គ្រងផ្ទាល់របស់ Tangmo ដែលស្ថិតនៅពីក្រោយការស្លាប់របស់នាង។ ជាក់ស្តែង នាង Kratik ត្រូវបានម្តាយរបស់ Tangmo បដិសេធទទួលយកកម្រងផ្កា និងផ្តល់ការអភ័យទោសឲ្យបានជាដាច់ខាត បើទោះជានាងឱនក្បាលក្រាបសំពះដល់បាតជើងគាត់ក៏ដោយ ព្រោះតែនាង Kratik គឺជាមិត្តភក្តិគ្មានការទទួលខុសត្រូវ មិនខ្វល់ពីការបាត់ខ្លួនមិត្តសម្លាញ់ និងជាពិសេសគឺរាយការណ៍ពីហេតុការណ៍កើតឡើង ទៅគាត់ក្នុងនាមជាម្តាយបង្កើត ដោយបែរជាសម្ងំដេកនៅផ្ទះយ៉ាងរំភើយ និងលើកឡើងហេតុផលដែលគ្រប់គ្នាមិនអាចទទួលយកបានឡើយ។
ដោយឡែក ថ្មីៗនេះ អ្នកលេងអុិនធើរណែតពិតជាមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញហ្វេសប៊ុកឈ្មោះ Aryuthai Nonnitirat បានបង្ហោះរូបអ្នកគ្រូទាយ មើលហុងស៊ុយ និងខាបព្រលឹងអ្នកដែលបានស្លាប់ដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសថៃ និងបានបញ្ជាក់ឲ្យដឹងថា អ្នកគ្រូ Plai បានធ្វើការទាក់ទងជាមួយវិញ្ញាណ Tangmo ដោយនាងបាននិយាយថា នេះមិនមែនជាឧបទ្ទវហេតុទេ ប៉ុន្តែ វាគឺជាការរៀបចំផែនការជាក្រុមតែម្តង។ ហេតុនេះ សូមពិនិត្យស្លាកស្នាមជុំវិញបរិវេណលើក្បាល (សព Tangmo) ហើយមិនផុតពីសប្តាហ៍នេះទេ នឹងមានមនុស្សប្រព្រឹត្តខុស ចេញមកយំស្រែកហើយ។
គួរបញ្ជាក់ផងដែរ អ្នកគ្រូ Plai ក៏ធ្លាប់បានធ្វើការទស្សន៍ទាយមុននេះថា ឆ្នាំនេះនឹងមានតារាម្នាក់ត្រូវស្លាប់ដោយសារទឹក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












