ភ្នំពេញ ៖ បន្ទាប់ពីមានការចោទប្រកាន់ និងការយល់ខុសពីប្រិយមិត្តមួយចំនួននោះ តារាសម្តែងនាង ឌូង ហ៊្សូរីដា បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗ ជុំវិញទំនាក់ទំនងនាង និងតារាចម្រៀងលោក ហ្សូណូ។
តារាស្រីរូបនេះបានបញ្ជាក់ថា នាង គ្មានទំនាក់ទំនងក្រៅពីការងារសិល្បៈជាមួយនឹងលោក ហ្សូ ណូ ឡើយ ហេតុនេះនាងស្នើឲ្យអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ កុំឲ្យមានការភាន់ច្រឡំ។

ការលើកឡើងរបស់ ឌួង ហ្ស៊ូរីដា បានធ្វើឡើង បន្ទាប់ពីនាង និងលោក ហ្សូ ណូ បានចាប់ដៃគូគ្នាថតម៉ូតសម្លៀកបំពាក់មង្គលការ នាសម័យបុរាណ ដែលមើលទៅស្រស់ស្អាត។
តាមរយៈការបង្ហោះរូបភាពខាងលើនេះ តាមបណ្តាញសង្គមហ្វេសប៊ុកនោះមក ក៏មានប្រិយមិត្តមួយចំនួនដែល ឌួង ហ្ស៊ូរីដា ចាត់ទុកជាក្រាស់របស់លោក ហ្សូណូ បានចេញមកខំមិនហាក់បង្ហាញអារម្មណ៍ ពីការប្រចណ្ឌមកលើរូបនាង។
ក្រោយឃើញបែបនេះ ឌួង ហ្ស៊ូរីដា ក៏បានបញ្ចេញសារឆ្លើយតបវិញថា ឲ្យតែបញ្ចេញរូបជាមួយលោក ហ្សូណូ ដឹងតែមានក្រាស់ចេញមកខំមិនប្រចណ្ឌតែម្តង។
នាងបញ្ជាក់ថា សូមកុំមានការយល់ច្រឡំ រូបភាពទាំងនេះគ្រាន់តែជាការងារសិល្បៈប៉ុណ្ណោះ ចប់ការងារគឺចប់ហើយ។
ជាការកត់សម្គាល់រហូតមកទល់នាពេលនេះ តារាសម្តែង ឌួង ហ្ស៊ូរីដា មានវ័យកាន់តែជ្រេបន្តិចហើយ ប៉ុន្តែនាងនៅមិនទាន់លេចឮពីទំនាក់ទំនង ជាមួយបុរសណាពិតជាក់លាក់នៅឡើយទេ។

យ៉ាងណា បើទោះបីជានាងនៅមិនទាន់ស្វែងរកម្ចាស់បេះដូងឃើញនៅឡើយក្តី ប៉ុន្តែតារារូបនេះ បាននឹងកំពុងរស់ក្នុងជីវភាពដ៏ហ៊ឺហារមិនចាញ់តារាមួយចំនួន ដែលមានគ្រួសារស្តុកស្តម្ភនោះឡើយ។
តារារូបនេះត្រូវបានគេដឹងថា កំពុងក្តោបក្តាប់មុខជំនួញនឹងការរកស៊ី ដែលមានតម្លៃរាប់សុិបមុឺនដុល្លារ នៅក្រៅរង្វង់សិល្បៈផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV







