Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​រុស្ស៊ី​សុំ​ចុះចាញ់​ម្នាក់ សម្រក់​ទឹកភ្នែក ពេល​ពលរដ្ឋ​អ៊ុយក្រែន​ចិត្តធម៌ ផ្តល់​នំ​ទឹកតែ​ហូប និង​សូម្បី​ឲ្យ​ប្រើ​ទូរស័​ព្ទ ទាក់ទង​ទៅ​អ្នកផ្ទះ…

សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន គិតមកទល់ពេលនេះ គឺឈានចូលថ្ងៃទី៨ ហើយ បន្ទាប់ពីកងកម្លាំងទ័ពរុស្ស៊ី បានធ្វើការវាយលុកចូលអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកុម្ភៈ មក។

ពិតណាស់ ភ្លើងសង្គ្រាមមួយនេះ បានធ្វើឲ្យបាត់បង់ជីវិតទាំងទាហាន និងជនសុីវិលស្លូតត្រង់ជាច្រើនរយនាក់ និងប្រជាជនអ៊ុយក្រែនច្រើនអនេក ត្រូវបង្ខំចិត្តភៀសខ្លួនទៅកាន់ប្រទេសជិតខាង ដើម្បីសុវត្ថិភាពរបស់ពួកគេ។

បើតាមលោកប្រធានាធិបតី Zelenskyy បានិយាយថាទាហានរុស្ស៊ីប្រមាណ ៩០០០នាក់ត្រូវបានសម្លាប់ និងត្រូវបានចាប់ខ្លួនជាច្រើននាក់ទៀតផងដែរ។

ដោយឡែក ថ្មីៗនេះ នៅលើបណ្តាញសង្គមពិតជាមានការចាប់អារម្មណ៍ និងសម្តែងក្តីរំជួលអាណិតជាខ្លាំង នៅពេលបានឃើញទាហានរុស្ស៊ីម្នាក់ ដែលសុំធ្វើការចុះចាញ់ និងត្រូវបានចាប់ខ្លួនដោយទាហានអ៊ុយក្រែន បានបង្ហាញនូវអារម្មណ៍ដ៏សោកសៅជាខ្លាំង។ តែទោះយ៉ាងណា ទាហានវ័យក្មេងរូបនេះ ក៏ត្រូវបានយកចិត្តទុកដាក់ពីពលរដ្ឋអ៊ុយក្រែនផងដែរ ដោយក្នុងនោះ គេបានឃើញស្រ្តីអ៊ុយក្រែនម្នាក់ ពុំត្រឹមតែផ្តល់នំ និងទឹកតែ ឲ្យបរិភោគប៉ុណ្ណោះទេ តែថែមទាំងឲ្យប្រើប្រាស់ទូរស័ព្ទ ដើម្បីធ្វើការទំនាក់ទំនងទៅកាន់អ្នកផ្ទះរបស់គាត់ផងដែរ។

តាមរយៈវីដេអូ គេក៏បានឮស្រ្តីចិត្តល្អរូបនោះ បាននិយាយប្រាប់ទៅម្តាយរបស់ទាហានរូបនេះថា «កូនប្រុសរបស់អ្នកមិនអីទេ​ គាត់មានសុខភាពល្អ សូមកុំមានការព្រួយបារម្ភ ពួកយើងនឹងធ្វើការខលទៅអ្នកម្តងទៀត»។ ចំណែកទាហានរូបនេះវិញ ក៏បានឮនិយាយឆ្លើយតបទៅអ្នកផ្ទះថា ខ្លួនគេមិនអីនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×