Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ថ្នាក់​ហ្នឹង​ផង! តារា​សម្តែង​ខ្មែ​រ ហង្ស ម៉ា​រី​នី ប្រាប់​ថា តែង​ម៉ូ មក​ពន្យល់​សប្តិ​ខ្លួន​ច្បា​ស់​ៗ ស្រាប់តែ ឌួង ហ្សូ​រី​ដា ចូល​ខ​មិនថា…

រឿងការស្លាប់របស់តារាសម្តែងស្រី Tangmo រហូតមកទល់ពេលនេះ គឺជានៅតែកំពុងទទួលការចាប់អារម្មណ៍តាមដានយ៉ាងខ្លាំង ពីសំណាក់អ្នកលេងអុិនធើរណិត ព្រោះតែគ្រប់គ្នានៅលើបណ្តាញសង្គម មិនជឿការស្លាប់នាង ដែលច្បាស់ណាស់ថាជាទង្វើនៃការធ្វើបាបពីសំណាក់នរណាម្នាក់ ឬជាក្រុមអ្នកទាំងអស់នោះនៅលើទូកជាមួយនាង ជាជាងជាករណីឧបទ្ទវហេតុធ្លាក់ទូក។

ទោះជាយ៉ាងណា នៅពេលនេះ ខាងសមត្ថកិច្ចថៃ កំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីជាការឆ្លើយតបទៅនឹងមន្ទិលរបស់មហាជននៅលើបណ្តាញសង្គម ដែលមនុស្សភាគច្រើនដាក់ការចោទប្រកាន់ខ្លាំងបំផុត ទៅលើមិត្តសម្លាញ់របស់នាង គឺនាង Kratik។

តែយ៉ាងណាមិញ ស្របពេលរឿងរ៉ាវនេះ កំពុងត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមទាំងក្នុងប្រទេសថៃ និងប្រទេសជិតខាង កំពុងចាប់អារម្មណ៍ខ្លាំង គេក៏ស្រាប់តែឃើញតារាសម្តែងស្រី ហង្ស ម៉ារីនី បានបង្ហោះសារគួរឲ្យភ្ញាក់ផ្អើលទាក់ទងករណីរបស់ Tangmo ដោយនាងបានយល់សប្តិឃើញបែបនេះថា៖ «ចម្លែកម្លេះ យប់មិញយល់សប្តិឃើញ តេងម៉ូ និយាយប្រាប់ខ្ញុំថា បន្ទាប់ពី7ថ្ងៃគាត់រួច កាពិតនឹងលាតត្រដាងហើយ ឡើងព្រឺក្បាល មេចម៉ាចេះខ្ញុំ អត់យល់ខ្លួនឯង»។

ទន្ទឹមនឹងនេះផងដែរ ក្រោយឃើញតារាសម្តែង ហង្ស ម៉ារីនី បង្ហោះបែបនេះ ស្រាប់តែអ្នកលេងហ្វេសប៊ុកបានសម្តែងការហួសចិត្តខ្លាំងតែម្តង។ ក្នុងនោះ សូម្បីតែតារាសម្តែងកញ្ញា ឌួង ហ្សូរីដា ក៏បានចូលខមិនថា៖ «មកពីមើលច្រើនពេក រឿងរ៉ាវវាដក់ក្នុងខួរក្បាល បង្កើតអោយទៅជាយល់សប្តិ នៅស្រុកថៃ គឺស្ទើរគ្រប់គ្នាអូនមកពីអាណិតគាត់ នេះជាប្រសាសន៍របស់ពេទ្យចិត្តសាស្រ្ត ។ ទុកពេលអោយប៉ូលីសធ្វើការចុះ យើងគ្រាន់តែចាំមើលទៅ កុំអោយរឿងរ៉ាវគេបង្កើតជាព៌ត៏មានភ្លូកទឹកភ្លូកដីក្នុងស្រុកយើង នាំគេរិះគន់»។ ភ្លាមៗនោះ ហង្ស ម៉ារីនី ក៏បានឆ្លើយតបទៅកាន់រៀមច្បង ឌួង ហ្សូរីដា វិញថា៖ «yes sis ខ្ញុំគិតថាមកពីខ្ញុំតាមដានពត៌មានគាត់ច្រើនពេក អារម្មណ៍យើងក៏ដក់ជាប់ ចឹងយល់សប្តិហើយ តែគ្រាន់តែមានអារម្មណ៍ខុសធម្មតា ពិបាកនិយាយណាស់បងអើយ តែមានតាពាក្យថាសូមអោយគាត់ទៅដល់កន្លែងដែលគាត់ចង់ទៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×