ភ្នំពេញ ៖ កញ្ញា ប៉ូគីមថេង សុតធីតា ជាតួអង្គ ដ៏សំខាន់ជាមួយតួអង្គដ៏សង្ហា រស់នៅប្រទេសភូមា ហើយ តារាទាំង២សាសន៍នេះ ក៏ចាត់ចែងឲ្យក្លាយជាតួអង្គសម្តែងរួមគ្នារួចរាល់។ ដំណើរការបានផ្អាក ក្រោយពេលតួប្រុស ត្រូវឃាត់ខ្លួនហើយ ឃុំក្រោយពេលចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាលភូមា។ ការត្រឡប់មកវិញនេះ និងក្លាយជាការរីករាយព្រោះតួអង្គទាំង២ បានថតជុំគ្នាឡើងវិញ។

នេះជាដំណឹងដ៏រំភើបមួយ និងពិតជា រីករាយ មិនដឹងជា និយាយពីអារម្មណ៍ បែបម៉េចទេដឹងតែ សប្បាយចិត្តណាស់ ។ មានការបញ្ជាក់ថា លោក Paing Takhon ត្រូវបានជាប់ឃុំឃាំងដោយសារតែ លោកចូលរួមបាតុកម្មនៅមីយ៉ាន់ម៉ា ។ ប៉ុន្តែពេលនេះ លោកត្រូវបានគេដោះលែងឲ្យមាន សេរីភាព វិញហើយ ។
ក្រោយពេលទទួល ដឹងពីរឿងនេះ អ្នកគាំទ្រជាច្រើន បានសប្បាយចិត្តព្រោះ តារាសម្តែងប្រុស រូបសង្ហារបស់ភូមាម្នាក់នេះ កំពុងមានឈ្មោះល្បីល្បាញ។ អ្វីដែលខាងកម្ពុជា ទទួលស្គាល់លោក ក៏ត្រូវសម្តែងចាប់ដៃគូ ជាមួយបវរកញ្ញាខ្មែរយើង កញ្ញា ប៉ូគីមថេង សុតធីតាផងដែរ។ បែបនេះហើយបានរុញអោយគេស្គាល់លោក កាន់តែច្បាស់ឡើងមួយកម្រិតទៀត។
រឿង The Clock Red Wall 🕰Will come back ។ ភាពយន្តខ្នាតធំ របស់ផលិតកម្ម LD សហការ ផលិតជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីបំបែកទីផ្សារអន្តរជាតិ ដែលតួសម្តែងសុទ្ធសឹងតែជាតួដែលល្បី ជាពិសេសឆ្លងកាត់ ដំណាក់កាលនៃការតេស្ដសាកល្បង ការសម្តែង ជាច្រើនលើកច្រើនសារ ។ The Clock Red Wall ជាខ្សែភាពយន្ត កុនភាគទី2 បន្ទាប់ពីរឿង The Clock ។

នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២នេះ សារព័ត៌មាន BBC មីយ៉ាន់ម៉ា និង សារព័ត៌មានធំៗរបស់ ថៃបានចេញផ្សាយថា តារាសម្ដែងនិងតារា ម៉ូដែលដ៏ល្បីរបស់ប្រទេសមីយ៉ាន់ម៉ា Paing Takhon ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាព ឡើងវិញហើយ ។ យោងតាមការផ្សព្វផ្សាយពី BBC news របស់មីយ៉ាន់ម៉ា និង Gossipstar របស់ថៃបាន ឱ្យដឹងថាមិន ត្រឹមតែបុរស សង្ហាម្នាក់នេះ ប៉ុណ្ណោះទេ ដែលត្រូវ បានដោះលែង ឱ្យមានសេរីភាពវិញក្នុងនោះសិល្បករចំនួន៦នាក់ផ្សេងទៀតក៏ ត្រូវបានដោះលែងដូចគ្នាដែរ៕រក្សាសិទ្ធិដោយ ៖ ឧត្តម










