Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោគ​ចិត្ត​ណាស់! ឃើញ​ស្រី​ស្អាត​ចូលបន្ទប់​ទឹក លួច​លបមើល នាង​ស្រែក​ឆោឡោ​ផ្អើល… អស់១ពាន់​ដុល្លារ

មនុស្សខិលខូច​រោគចិត្ត គឺមាននៅគ្រប់ទីកន្លែង ហេតុនេះ សុភាពនារីៗ ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសពេលចូលបន្ទប់ទឹកសាធារណៈជាដើម។ ជាក់ស្តែង ថ្មីៗនេះ មានរឿងដ៏មហាហួសចិត្តមួយបានកើតឡើង ទៅលើនារីម្នាក់ ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចទាំងយប់ បន្ទាប់ពីបុរសរត់កង់បីនាក់ បានលបមើលនាងចូលទឹកបន្ទប់ទឹក។

ហេតុការណ៍ដ៏មហាហួសថ្លែងនេះ ត្រូវបានដឹងថាបានកើតឡើងចំណុចការ៉ាស់សាំង Tela មួយកន្លែង នៅម្តុំផ្សារដីហុយ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៦៦ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ វេលាម៉ោង៣ យប់ថ្ងៃទី៣ ខែមិនា ឆ្នាំ ២០២២។

នារីរងគ្រោះបានប្រាប់ឲ្យដឹងថា នាងបានជិះកង់បីជាមួយប្តី មកកាន់ការ៉ាស់សាំងខាងលើ ដើម្បីចូលបន្ទប់ទឹក។ នៅពេលនោះ នាងក៏បានឃើញបុរសម្នាក់ ចេញមកពីក្នុងបន្ទប់ទឹកសម្រាប់នារី ហើយនាងក៏ចូលបន្ទាប់។ តែទោះយ៉ាងណា ខណៈនាងដោះសម្លៀកបំពាក់ ស្រាប់តែឃើញបុរសនោះកំពុងលបមើលស្តែងៗតែម្តង។

បន្ទាប់ពីនាងស្រែកយំ ឆោឡោឡើង បុរសរោគចិត្តនោះ ក៏បានឡើងកង់បីជិះចាកចេញយ៉ាងលឿនតែម្តង។ តែទោះយ៉ាងណា ភ្លាមៗនោះ ប្តីរបស់នាងដែលក៏ជាអ្នករត់កង់បីដូចគ្នា បានជិះដេញតាម ហើយក៏ត្រូវបានបុរស PassApp នោះ និងបក្ខពួក ព្រួតវាយមកលើប្តីនាងថែមទៀតផង។

តែទោះយ៉ាងណា ដោយមានការអន្តរាគមន៍ពីសមត្ថកិច្ច នៅទីបំផុត បុរសរត់កង់បីរោគចិត្តនោះ ត្រូវបានប្រភពបញ្ជាក់ឲ្យដឹងថា បានបង់ប្រាក់ជំងឺចិត្តដល់នារីរងគ្រោះចំនួន ១០០០ ដុល្លារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×