Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរកិច្ចនារីរាជធានីភ្នំពេញ ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នេះ មន្ទីរកិច្ចនារីរាជធានីភ្នំពេញ បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបទី១១១ ឆ្នាំ២០២២ ក្រោមមូលបទ «សម ភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេល អនាគត» ។

ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ លោកស្រី កាន់ រតនៈឧប្បុល បានថ្លែងថា ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១១ ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេល អនាគត» ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃ នៃការទទួលបាននូវសមភាព រវាងស្ត្រីនិងបុរសសម្រាប់ការអភិវឌ្ឍ គ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ ព័ន្ធ បន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្ម វិធីនិងសកម្ម ភាពជាក់លាក់នានា ក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ចូលរួមស្តារសេដ្ឋ កិច្ច សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការ អភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី កាន់ រតនៈឧប្បុល បានបន្តទៀតថា ការកំណត់យកមូលបទសម្រាប់ឆ្នាំនេះ សំដៅលើការលើកកម្ពស់និងជំរុញការ អនុវត្តគោលនយោ បាយ ពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋ កិច្ចនិងសង្គមជាតិ និងការងារបញ្ជ្រាបយេន ឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានានូវចីរភាពនៃសន្តិភាពនិងកិច្ចអភិវឌ្ឍ ដូចមាន កំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ ដើម្បីកំណើន ការងារ សមធម៌និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០៣០ ។

ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកំពុងស្ថិតដំណើរការស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ ព្រមទាំងការសម្របខ្លួន នៅក្នុងរបៀបរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំដើម្បីចីរភាព, ការយកចិត្តទុកដាក់ និងការពង្រឹងសម ភាពយេនឌ័រនៅតែជាបន្តជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ ដើម្បីធានាថាស្រ្តីនិងក្មេងស្រីគ្រប់រូបទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំង អនុវត្តនូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបានជាមួយបុរសក្នុងការអភិវឌ្ឍប្រទេសជាតិ។

ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាង២ឆ្នាំកន្លង មកនេះ នៅកម្ពុជាយើងបានបង្កផលប៉ះពាល់អវិជ្ជ មាន លើស្រ្តីច្រើនជាងបុរសទាំងក្នុងវិស័យសេដ្ឋ កិច្ចនិងសង្គម ជាពិសេសស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីភាគច្រើនមានការងារនៅ ក្នុងវិស័យសេវាកម្មនិងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធហើយអាចមិនបានទទួលនូវការឧបត្ថម្ភពីកម្មវិធីគាំពារសង្គម ដែលជាធម្មតាគ្របដណ្ដប់តែលើកម្មករ នយោជិតសម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ស្ថិតក្នុងបរិកាណ៍នេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវវិធានការនានា ដែលបានឆ្លើយតប និងផ្ដល់នូវអត្តប្រយោជន៍ដោយផ្ទាល់ដល់ស្រ្តីនិងក្រុមជនងាយរងគ្រោះ ពិសេសតាមរយៈ គោល នយោបាយគាំពារសង្គមការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គមការបង្កើនមូលធនថវិកា «សាច់ ប្រាក់ពល កម្ម» ដើម្បីជួយកម្មករនិយោជិតដែលបានព្យួរការងារកម្មវិធីជំនួយសង្គមពិសេស គឺកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ ១៩, ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរនិងទេសចរណ៍, ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេសជួយស្ដារលទ្ធភាព និងលើកកម្ពស់អាជីវ កម្មសហគ្រាសធុនតូចនិងមធ្យមជាដើម ។

លោកស្រីបានបន្តថា យន្តការស្តីពីអភិបាលកិច្ចល្អ និងភាពជាអ្នក ដឹកនាំ ជាតួអង្គស្នូល ដើម្បីធានាថាសមភាពយេន ឌ័រ គឺជាតម្លៃនិងកិច្ចការរបស់យើងទាំងអស់គ្នា អភិបាលកិច្ចល្អនិងភាពជាអ្នកដឹកនាំប្រកបដោយបរិយាប័ន្ន សំដៅលើកិច្ចការ ដែលចាត់ទុកការពង្រឹងសមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តី អភិក្រមដ៏ចាំបាច់ក្នុងការបង្កើន ប្រសិទ្ធ ភាព និងគណនេយ្យភាពរបស់អ្នកដឹកនាំ និងគ្រប់តួអង្គភាពនានាដែលពាក់ព័ន្ធ កិច្ចការអាទិភាពនិង ចាំបាច់នានា ដើម្បីឈានទៅសម្រេចសមភាពយេនឌ័រថ្ងៃនេះ ត្រូវការជាចាំបាច់នូវការគាំទ្រនិងយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំ និងដៃគូពាក់ព័ន្ធគ្រប់កម្រិត រួមទាំងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងនៅតាមស្ថាប័ននានា ក្នុងការបន្តដាក់ ចេញវិធានការសមធម៌យេនឌ័រ និងការបង្កើនការវិយោគដែលឆ្លើយតបនឹងយេនឌ័រ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×