Friday, June 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​បាត់! មហាជន​ពេលនេះ ​ផ្ទុះ​កំ​ហឹង​ខ្លាំ​ង​ៗ ក្រោយ​ម្តាយ Tangmo ទទួល​លុយ​ជិត១លាន​ដុល្លារ ជា​ថ្នូរ​សម្រាប់​ការ​អភ័យទោ​ស…

ជុំវិញការស្លាប់របស់តារាសម្តែងស្រីលង់ទឹក Tangmo នៅពេលនេះ មហាជនបានបង្វែរអារម្មណ៍មកខឹងសម្បារយ៉ាងខ្លាំងតែម្តង មកលើម្តាយរបស់នាង បន្ទាប់ពីអ្នកស្រី Panida Siriyudthayothin ដែលជាម្តាយបង្កើត បានប្រកាសថា គាត់បានទទួលយកសំណងពីអ្នកដែលពាក់ព័ន្ធទៅនឹងការស្លាប់របស់កូនស្រីរបស់គាត់។

រឿងរ៉ាវបានផ្ទុះកក្រើកជាថ្មី សម្រាប់ប្រជាជនថៃចំនួន ៧០ លាននាក់ បានកើតគឺបន្ទាប់អ្នកស្រី Panida បាននិយាយថា គាត់បានអត់ទោសឱ្យមនុស្ស២នាក់ ដែលរួមដំណើរជាមួយនឹងកូនស្រីរបស់គាត់ នៅពេលដែលនាងបានស្លាប់ ជាថ្នូរនឹងប្រាក់យ៉ាងហោចណាស់ ៣០ លានបាត (ស្មើនឹង ៩២០,០០០ ដុល្លារអាមេរិក)។

ក្រោយពីបានដឹងថា អ្នកស្រី Panida ទទួលសំណងពីគេជិត ១លានដុល្លារ ធ្វើឲ្យតារាចម្រៀង Jennifer Kim បានសរសេរចំៗនៅលើ Instagram ថា៖ «ខ្ញុំជឿ​ជាក់យ៉ាងខ្លាំងថា លុយអាចទិញអ្វីៗគ្រប់យ៉ាងបាន ហើយសព្វថ្ងៃ​នេះ ខ្ញុំនៅ​តែ​ជឿ​ដូច្នេះ​ដែរ ព្រោះ​លុយក៏អាចទិញភាពជា​ម្តាយរបស់អ្នកណា​ម្នាក់បែបនេះបាន»។

ចំណែក មេធាវី Sittra Biabungkerd ក៏បានសរសេរបង្ហាញអារម្មណ៍មួយនេះថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយ​ចំពោះ Tangmo។ តើ​មានអ្នកណា​ធ្លាប់ស្រឡាញ់នាងដោយស្មោះ​ ដោយគ្មានប្រយោជន៍ទេ? ទោះ​បីនាងស្លាប់​ក៏នៅ​មានមនុស្សចង់បានអ្វីមួយ»។

ជាក់ស្តែង សូម្បីតែបងប្រុសបង្កើតរបស់ Tangmo ក៏បានសរសេរពាក្យមួយឃ្លាយ៉ាងខ្លី ចំពោះទង្វើរបស់ម្តាយខ្លួនថា៖ «ខ្ញុំពិតជាខកចិត្តខ្លាំងណាស់»។

សូមបញ្ជាក់ថា អ្នកស្រី Panida បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីថ្ងៃទី៤ ខែមីនា ដោយបាននិយាយថា គាត់បានលើកលែងទោសមនុស្សពីរនាក់ដែលជិះទូកលឿន ហើយបានជាប់រសង្ស័យក្នុងករណីរបស់ Tangmo គឺលោក Danupat “Por” Lerttaweewit និង Paiboon “Robert” Trikanjananun ។

លោក Danupat ជាម្ចាស់ទូក ត្រូវបានចោទប្រកាន់​ពីបទប្រតិបត្តិការនាវា​គ្មានអាជ្ញាប័ណ្ណ។ ចំណែក Paiboon អ្នកបើកទូក ត្រូវបានចោទប្រកាន់ធ្វេសប្រហែស បណ្តាលឱ្យ Tangmo ធ្លាក់ចូលក្នុងទឹកទន្លេរហូតលង់បាត់បង់ជីវិត។

អ្នកស្រី Panida បាននិយាយថា Danupat បានទូរស័ព្ទទៅគាត់​ហើយបានផ្តល់ប្រាក់ចំនួន ៣០ លានបាត​។ អ្នកស្រី Pandia បន្ទាប់មក ក៏បាននិយាយថា “Por ជា​បុរសគួរសមណាស់! គាត់តែងតែទូរស័ព្ទមកខ្ញុំ យំរាល់ថ្ងៃ ហើយខ្ញុំនឹងទទួលបានសំណងសម្រាប់ការស្លាប់របស់នាង។ គាត់បានប្រាប់ខ្ញុំឱ្យគណនាប្រាក់ចំណូលរបស់ Tangmo ថាប្រសិនបើនាងត្រូវសម្តែងក្នុងរឿងភាគមួយពី 800,000 ទៅ ១ លានបាត ហើយបើនាងនៅរស់បាន ៣០ ឆ្នាំទៀតនោះ នាងប្រហែលជាអាចរកចំណូលបានច្រើនជាងចំនួននេះទៅទៀត»។

តែទោះជាយ៉ាងណា មហាជនមានការមិនពេញចិត្តជាខ្លាំងចំពោះការសម្រេចចិត្តរបស់អ្នកស្រី Panida ឡើយ។ ដោយក្នុងនោះ អ្នកប្រើធ្វីតធើរម្នាក់ឈ្មោះ Pattcodax បានមានមតិលើកឡើងបែបនេះថា៖ «បើ​ខ្ញុំវិញ គិតថាល្ងង់ តើ​អ្នកណា​ហ៊ាន​សង​ ៣០​លានបាត បើ​គេ​មិនធ្វើ​អីខុសនោះ?»។

ចំណែក អ្នកប្រើ Twitter ឈ្មោះ Thaionlyyy បានសរសេរថា “តើ​អ្នករាល់គ្នា​អាចក្រោកឈរនិយាយថា boooooo ទេ។ ម្តាយនាងមានបញ្ហា​ហិរញ្ញវត្ថុ​ដល់ថ្នាក់ដែលគាត់ត្រូវចូលរួមជាមួយអ្នកដែលទទួលខុសត្រូវ​ចំពោះ​ការស្លាប់របស់កូនស្រីគាត់បែបនេះ?”។

រីឯគណនី Twitter ឈ្មោះ Whitchy7 ក៏បានសម្តែងមតិថា «កូនស្រីមីងឯងស្លាប់ច្រើនថ្ងៃ​ហើយ អត់មានមេធាវីការពារទេ តែ​មានពេលគិតរឿងលុយ​ដែលមីងឯងរកបានទៅវិញ?»។

ការខកចិត្តរបស់មហាជន បានកើនឡើងនៅក្នុងការរំពឹងទុកថា អាជ្ញាធរនឹងរកវិធីដោះសារម្តងទៀត ចំពោះទង្វើខុសឆ្គងរបស់អ្នកមាន និងអ្នកមានអំណាច ព្រោះថា ប៉ូលីសបាននិយាយពេញមួយសប្តាហ៍ថា ការធ្វើបច្ចុប្បន្នភាពជាសាធារណៈអំពីករណីនេះគឺនឹងមកដល់។ ប៉ុន្តែ រហូតមកដល់រសៀលថ្ងៃ​សុក្រនេះ ពុំមានការបំភ្លឺណា​មួយកើតឡើងទេ ដោយបានត្រឹមពាក្យចោទប្រកាន់ពីបទអសមត្ថភាពប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×