Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃើញ​វត្ថុ​សំ​ខាន់​ៗ​ចំនួន២ ដែល​ត្រូវ​បាន​បំផ្លាញ ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់ តាង​ម៉ូ

កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយថៃ បានចុះផ្សាយព័ត៌មានក្នុងពេលដំណាលគ្នាថា ប៉ូលីសបានរកឃើញភស្តុតាងសំខាន់ៗចំនួនពីរដែលទាក់ទងនឹងករណីនៃការស្លាប់របស់ Tangmo Nida ។ នោះគឺបន្ទាប់ពីនៅវេលាម៉ោង៤ និង៤០នាទី រសៀលថ្ងៃទី៦ ខែមីនា ក្រុមអ្នកមុជទឹកបានរកឃើញភស្តុតាង នៅជិតផែ Phibun Songkhram 3 មាត់ទន្លេចៅប្រាយ៉ា។

ក្រុមអ្នកមុជទឹកបានរកឃើញថង់ពណ៌ប្រផេះ ហើយបាននាំចេញពីទឹក។ វត្ថុនោះ​ត្រូវបានរកឃើញនៅ​ចំណុចកូអរដោណេ​ចម្ងាយប្រហែល ៥០ ម៉ែត្រ​ពីផែ​ Phibun Songkhram 3 ។ នៅ​ក្នុងកាបូបមានថូខ្ពស់មួយ​ដែលខ្ចប់យ៉ាងប្រុងប្រយ័ត្ន។ លើសពីនេះ ក្រុមអ្នកមុជទឹកក៏បានរកឃើញវត្ថុទំហំប៉ុនបាតដៃផងដែរ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើវត្ថុនេះជាអ្វីនោះទេ។

បច្ចុប្បន្ន​សមត្ថកិច្ចជំនាញ​កំពុងធ្វើ​កោសល្យវិច័យ​ដើម្បីស្រាវជ្រាវ​និងបំភ្លឺវត្ថុតាងទាំងពីរនេះ ខណៈទស្សនិកជនកំពុងរង់ចាំព័ត៌មានចុងក្រោយ​ទាក់ទងនឹងហេតុការណ៍នេះ​។ មនុស្សជា​ច្រើនបានអះអាងថា នេះ​ជា​ភស្តុតាងសំខាន់ពីរ​ដែលទាក់ទងនឹងការស្លាប់របស់ Tangmo។

កាលពីរសៀលម្សិលមិញ (៦ មីនា) Kratik Itsarin Juthasuksawat – អ្នកគ្រប់គ្រងស្ត្រីសង្ស័យរបស់ Tangmo បានបង្ហាញខ្លួននៅទីស្នាក់ការស៊ើបអង្កេត។ ហើយនៅខណៈពេលនោះ ឧត្តមសេនីយ៍ឯក Prachuap Wongsuk ជំនួយការរដ្ឋមន្ត្រីប៉ូលីសថៃ ក៏បានចូលរួម ដើម្បីតាមដានវឌ្ឍនភាពនៃការស៊ើបអង្កេតនេះផងដែរ។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅ​ម៉ោង​៦​ល្ងាច Kratik ស្រាប់តែ​លេចមុខនៅ​កន្លែងជណ្តើរសង្គ្រោះ​បន្ទាន់​នៃ​អគារ។ គេ​ដឹងថា នាងមានពេល​៤​ម៉ោង​ដើម្បីផ្តល់សក្ខីកម្មដល់ប៉ូលិស។ អ្នកគ្រប់គ្រងស្រីម្នាក់នេះ ដែលឈរនិយាយទូរស័ព្ទតែឯង មើលទៅពិតជាតានតឹង និងមានទឹកមុខហត់នឿយ។ ពេលប្រទះ​ឃើញអ្នកយកព័ត៌មាន Kratik ក៏ចូលទៅ​ក្នុងអគារវិញភ្លាម។

ម៉ោង ​៩ យប់ Kratik ចេញមុខជា​លើកទី​២។ ហើយនៅពេលចេញពីបន្ទប់សួរចម្លើយ​ត្រឡប់មកផ្ទះ​វិញ, Kratik បានបន្តទូរស័ព្ទ​បន្ទាប់មក​ដើរឆ្ពោះតម្រង់រថយន្តរបស់ខ្លួន​រួចចាកចេញពីអគារស៊ើបអង្កេត។ Kratik នៅ​តែ​បង្ហាញទឹកមុខអស់កម្លាំង​បន្ទាប់ពីផ្តល់សក្ខីកម្ម​អស់រយៈ​ពេលជា​ច្រើនថ្ងៃមកហើយ ទៅ​កាន់ប៉ូលិស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×