Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា មន្ទីពេទ្យទំនើបកម្ពុជា-ចិន ត្បូងឃ្មុំ មិនត្រឹមតែឆ្លើយតបសេវាព្យាបាលខេត្តជិតៗប៉ុណ្ណោះទេ គឺបម្រើសុខុមាលភាពសាធារណៈ

ត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មិនត្រឹមតែបម្រើប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែក៏ជាមន្ទីរពេទ្យបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងខេត្តជាប់ត្បូងឃ្មុំ និងខេត្តជិតៗនោះប៉ុណ្ណោះទេ ព្រមទាំងបម្រើសេវាសុខុមាលភាពសាធារណៈតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើទឹកដីជនបទ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពី លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងក្រុមមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

សម្តេចទទួលស្គាល់ថាកម្ពុជាខ្វះខាតនូវបរិក្ខារទំនើបសម្រាប់ព្យាបាលប្រជាពលរដ្ឋ តែកម្ពុជាមិនខ្វះនូវទឹកចិត្តសម្រាប់ការលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសមិនច្រើននោះទេ ដែលជឿថា កម្ពុជាអាចយកឈ្នះលើជំងឺកូវីដ-១៩ ព្រោះថា វិស័យសុខាភិបាលកម្ពុជានៅទន់ខ្សោយ តែទីបំផុតកម្ពុជាក្លាយជាប្រទេសមួយទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានល្អលើសប្រទេសជាច្រើនក្នុងចំណោមប្រទេសនានាលើពិភពលោក។ អតីតកាលកម្ពុជាបានជួបការលំបាកវេទនាយ៉ាងខ្លាំង ក្នុងការដឹកអ្នកជំងឺពីកន្លែងមួយទៅកន្លែងមួយទៀត ប៉ុន្តែបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងដោះស្រាយនូវតម្រូវការរបស់ជនបទ ជាក់ស្ដែង លេចចេញនូវសមទ្ធិផលថ្មី គឺមន្ទីរពេទ្យដ៏ធំទំនើបមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះឯង។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្រោមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន សម្រាប់បម្រើ និងឆ្លើយតបកាន់តែប្រសើរដល់ការគាំពារសុខុមាលភាពប្រជាពលរដ្ឋ។ តួយ៉ាង ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ មានប្រទេសជាច្រើនខ្វះខាតអុកស៊ីហ្សែន តែមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន មានលទ្ធភាពអាចផលិត និងផ្គត់ផ្គង់អុកស៊ីហ្សែន ក្នុងខេត្ត និងខេត្តជិតៗនេះ ដើម្បីជួយព្យាបាលសង្គ្រោះប្រជាពលរដ្ឋផងដែរ។ តែពេលនេះ អគារដ៏ស្កឹមស្កៃនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងឆ្លើយតបកាន់តែប្រសើរសម្រាប់ការគាំពារសុខុមាលភាពប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×