Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកស៊ីម៉ាក់ ៖ ឯកឧត្តមប្រធានាធិបតីDonald J. Trump បានបញ្ជាក់កាពិតខ្លីពីបញ្ហាគ្រោះថ្នាក់មីនរបស់ទាហានសៀមនានាកន្លងមកជា”ឧបទ្ទេវហេតុ”​!!

ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូបខ្ញុំសូមសំដែងនូវអំណរគុណឯ.ឧប្រធានាធិបតីDonald J. Trump ដែលបានខិតខំលះបង់និងជំរុញឱ្យមានការគោរពដល់ស្មារតីសន្តិភាពដែលមានស្រាប់! ជាមួយនេះឯ.ឧ​ប្រធានាធបតី​ ក៏បានបញ្ជាក់កាពិតខ្លីពីបញ្ហាគ្រោះថ្នាក់មីនរបស់ទាហានសៀមនានាកន្លងមកជា”ឧបទ្ទេវហេតុ”​!! ប៉ុន្តែពួកមេដឹកនាំចោរឈ្លានពានសៀម​ឆ្លេីយតបវិញថា​ មិនអាចទទួលបានឡេីយ!!​ ហេីយអ្វីដែលពួកចោរឈ្លានពានបែរជាអាចទទួលបាន​ “ចំពោះការសម្លាប់ជនកម្ពុជាមិនរេីសមុខរួមមានទារក​ ក្មេងៗ​ ប្រជាជន​ និងអាចារ្យ​វត្ត​ជាដេីម… ។ ល។​ “​

ឯកឧត្តម ហេង រតនា បានថ្លែងបន្តទៀតថា សម្រាប់ប្រជាជនកម្ពុជានរណាៗក៏បានយល់ដឹងច្បាស់ថា​ បញ្ហាផ្ទុះគ្រាប់មីនគ្រាន់តែជាយុទ្ធសាស្ត្រនិងឧបាយកលប្រេីកម្លាំងធ្វេីសង្គ្រាមឈ្លានពាន​និងកាន់កាប់បូរណភាពទឹកកម្ពុជាទាំងកំរោល​ និងសំដែងក្លែងខ្លួនជាតួអង្គជាអ្នកគោរពច្បាប់អន្តរជាតិល្អគ្មានពីរប៉ុណ្ណោះ។ យេីងទាំងអស់គ្នា​ មិនពិបាកយល់ទេ​ ប្រសិនជាចោរឈ្លានពានពិតជាអ្នកគោរពច្បាប់អន្តរជាតិយ៉ាងល្អពិតប្រាកដមែន​នោះ​ ហេតុអីពួកគេបំពានអនុសញ្ញាអន្តរជាតិជាច្រេីន​ ដូចជាអនុសញ្ញាការហាមឃាត់ប្រេីប្រាស់អាវុធគីមី​ អនុសញ្ញាការហាមឃាត់ប្រេីប្រាស់គ្រាប់បែកចង្កោម​ សន្ធិសញ្ញា/អនុសញ្ញាស្តីពីការកំណត់ព្រំដែនកម្ពុជា-សៀម…..​ និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស​ ការការពារជនសុីវិលពេលមានសង្គ្រាម….ជាដេីម។ ល។

ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ហេីយថ្មីៗចុងក្រោយនេះ​ មេដឹកនាំគ្មានសភាសៀម​នេះ​ មិនស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡេីយ​ដូចជាUN, ASEAN ដោយរួមទាំងការអំពាវនាវរបស់ពិភពលោកនេះនិងការលះបង់ចូលរួមរបស់ឯ.ឧប្រធានាធិបតី​ Donald J. Trump ផ្ទាល់ផងដែរ។ ទន្ទឹងនឹងនេះ​ ពួកចោរឈ្លានពាន​ បានបន្តទាមទារឱ្យកម្ពុជាដាក់អាវុធ​ ដកកម្លាំងប្រយុទ្ធ​ និងសុំចរចារជាមួយសៀមផ្ទាល់​ ដែលវិញ្ញាសារសាមញ្ញៗបែបនេះមនុស្សម្នាលេីពិភពលោកនេះ​ អាចយល់ដឹងបានគ្រប់គ្រាន់ហេីយ​ ពីអស់លោកមេដឹកនាំសៀមឈ្លានពាននេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×