Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងមហាសាមគ្គីដាល់អំបុកជូនកងទ័ពជួរមុខវាយសត្រូវឈ្លានពាន

ខេត្តត្បូងឃ្មុំ ៖ ក្នុងស្មារតីសាមគ្គីភាពរបស់បងប្អូនសមរភូមិក្រោយនៃសាខាសមាគមនារីខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងកម្មវិធីទិញស្រូវធ្វើអំបុកបុកជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកពីការឈ្លានពានរបស់សៀម មកលើកម្ពុជា នៅបរិវេណវត្តមង្គលនិវេសន៍ (កណ្ដោលជ្រុំ) ស្រុកពញាក្រែក នារសៀលថ្ងៃទី១២ខែធ្នូឆ្នាំ២០២៥ ។ ដើម្បីវេចខ្ចប់ជូនដល់បងៗវីរៈយុទ្ធជនជួរមុខដើម្បីការពារបូរណភាពទឹកដី ។

ក្នុងនោះមានការអញ្ជើញចូលរួមពី លោកជំទាវ សាន្ត អរុណ សមាជិកគណៈកម្មការ នៃគណៈកម្មការទី៨ នៃរដ្ឋសភា, លោកជំទាវ ហេង ពៅ ឧត្តមភរិយា ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា, លោកជំទាវ ហេង សំអាន
ប៉ែន កុសល្យ ប្រធានកិត្តិយសសមាគម, លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ, លោកជំទាវ ស៊ឹម សុផល កែវពិសិដ្ឋ អនុប្រធានកិត្តិយសសមាគម, លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសមាគម និងឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមផងដែរពី អនុប្រធាន និងសមាជិកា សាខាសមាគមនារីថ្នាក់ខេត្ត អនុសាខាសមាគមនារីស្រុក ព្រមទាំងមានការចូលរួមពី លោក លី សុភាលីន អភិបាលស្រុកពញាក្រែក ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរឃុំ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពក្រោមពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»។

ក្នុងកម្មវិធីទិញស្រូវធ្វើអំបុក ជូនបងប្អូនវីរកងទ័ពជួរមុខ និងជូនជនភៀសសឹក ពីការឈ្លានពានរបស់សៀម ដែលកំពុងឈរជើងប្រយុទ្ធការពារ បូរណភាពទឹកដីនៅសមរភូមិជួរមុខ នាឱកាសនេះ សាខាសមាគមនារីខេត្តត្បូងឃ្មុំ បានរួមគ្នាជាធ្លុងតែមួយ ក្រោមពាក្យស្លោក «សមរភូមិក្រោយ ចាំជួយសមរភូមិមុខ» ស្ថិតនៅបរិវេណវត្តមង្គលនិវេសន៍ (វត្តកណ្ដោលជ្រុំ) ដោយមាន ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋរាប់រយនាក់ បានមូលមតិគ្នារៀបចំពិធី «អំបុកសាមគ្គី» ដើម្បីជាសក្ខីភាពនៃកម្លាំងចិត្តផ្ញើជូន វីរកងទ័ព ដែលកំពុងយកជីវិតធ្វើជាដើមទុន ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សៀម។

ក្រោមពាក្យស្លោករបស់ សម្តេចតេជោ «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» ពិធីនេះមិនមែនត្រឹមតែជាការធ្វើអំបុកធម្មតានោះទេ ប៉ុន្តែជាសារនយោបាយ និងជាកម្លាំងចិត្តដ៏មហិមា បញ្ជាក់ថា បងប្អូនកងទ័ពមិនឯកាឡើយ! គ្រប់ដំណក់ញើស និងការលះបង់របស់បងប្អូននៅសមរភូមិមុខ គឺជាការការពារដង្ហើមរស់ របស់ជាតិទាំងមូល ហើយអ្នកសមរភូមិក្រោយ សូមសន្យាថា និងគាំទ្រគ្រប់បែបយ៉ាងមិនឱ្យខ្វះខាតឡើយ។

សូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ វីរកងទ័ព នៃកងយោធពលខេមរភូមិន្ទ ដែលហ៊ានពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីកុំឱ្យទឹកដីកម្ពុជាបាត់បង់សូម្បីមួយមីល្លីម៉ែត្រ។ អំបុកដែលបងប្អូនប្រជាពលរដ្ឋបានចូលរួមបុក និងវេចខ្ចប់នៅថ្ងៃនេះ គឺជាតំណាងឱ្យក្តីស្រឡាញ់ និងការដឹងគុណមិនអាចកាត់ថ្លៃបាន។

ខ្មែរតែមួយ! ខ្មែរខ្លាំង! ការពារជាតិ សាសនា ព្រះមហាក្សត្រ! ក្នុងស្មារតីជួយគ្នាឥតងាករេ ក៏មានការបរិច្ចាគថវិកាផ្ទាល់ពី លោកជំទាវ ហេង ពៅ ឧត្តមភរិយា ឯកឧត្តម វង សូត ថវិកា ១,០០០,០០០រៀល, សាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ថវិកា ៥០០,០០០រៀល, លោកជំទាវ ហាន ធីណាត ពាងណារិទ្ធ ថវិកា ៤០,០០០រៀល តាមរយៈ ព្រះមហាចន្ទត្ថេរោ សែម នី ព្រះគ្រូលេខា អនុគណស្រុកពញាក្រែក និងជាព្រះគ្រូចៅអធិការ វត្តមង្គលនិវេស៍(កណ្តោលជ្រុំ)៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×