ភ្នំពេញ ៖ តារាសម្តែងរូបស្រស់ គីម ស៊ីវឡាម បានធ្វើការបដិសេធ ទៅកាន់បុរសមួយចំនួន ដែលមានបំណងចង់ថ្ពក់ស្នេហ៍ មកលើរូបនាង ដោយការបង្អួតលើលុយឡាន ។
តារារូបនេះបានធ្វើការបដិសេធចោល ដោយមិនទទួលយកតាមសំណើរខាងលើនេះឡើយ ខណះពេលដែលនាងបានស្នើឲ្យរាល់បុរសទាំងនោះ បញ្ឈប់ធ្វើរឿងនេះ ត្បិតនាងមិនចង់បានស្នេហាបែបនេះឡើយ។
គីម ស៊ីវឡាម បានបង្ហោះសារតាមហ្វេសប៊ុកថា ឈប់យកពាក្យតាណើបៗអ្នកchat មកខ្ញុំ ហត់និងblock ណាស់លុយ ឡាន វីឡារបស់អ្នកទោះមានយ៉ាងណា ក៏វាមិនអស្ចារ្យសម្រាប់ខ្ញុំដែរចាំទុកក្នុងខួរផង មិនមែនឲ្យតែអ្នកមានលុយចង់បានអីដូចចិត្តទេ។

នាងបញ្ជាក់ថា បើខ្ញុំចេះចង់បានស្រួលៗចឹងខ្ញុំធ្វើយូរហើយ លុយអ្នកណាក៏ស្រឡាញ់ តែខ្ញុំស្រឡាញ់កត្តិយសខ្ញុំជាង ខ្ញុំមានដៃមានជើងមានខួរអាចឲ្យខ្លួនឯងរស់នៅដោយសប្បាយទោះក្រក៏ដោយ។
នាងថា មនុស្សស្រីដូចខ្ញុំមិនមែន យកបានស្រួលដូចអ្នកគិតទេ ហត់ណើយនិងនិយាយដែលៗ សុំចិត្តចុះខ្ញុំស្អប់មនុស្សប្រុសប្រភេទនិងណាស់ ឈប់រំខាន ឈប់គំរាមទៀត ។
បើតាម គីម ស៊ីវឡាម មនុស្សបើខ្ញុំស្រឡាញ់ គឺស្រឡាញ់ហើយ ទោះមាន រឺក្រអាក្រក់រឺស្អាត វាអាស្រ័យលើខ្ញុំ មិនមែនអ្នកយកលុយមកទិញ។ សុំទោសរកខុសមនុស្សហើយ ខ្ញុំមិនមែនស្រីស្អាតរឺអស្ចារ្យអីនោះទេ តែខ្ញុំជាមនុស្សស្រីដែរមិនងាយ ខ្ញុំកំពូលមនុស្ស អាចដៀលថាខ្ញុំជាមនុស្សល្ងង់ តែខ្ញុំល្ងង់លើភាពត្រឹមត្រូវ។

ជាការកត់សម្គាល់ ក្នុងរយះពេលប្រមាណឆ្នាំចុងក្រោយនេះ តារាសម្តែងស្រីសាច់សខ្ចី គីម ស៊ីវឡាម កាន់តែមានសន្ទុះខ្លាំងឡើងៗ តាមរយៈការថតរឿងភាគជាបន្តបន្ទាប់ ជាមួយនឹងរូបសម្រស់កាន់តែស្រស់ស្អាត។
ទេពកោសល្យសម្តែង និងរូបសម្រស់ស្រស់ស្អាតនេះបានធ្វើឲ្យ ទីផ្សារការងារសម្តែងរបស់តារាស្រីរូបនេះ កាន់តែឡើងកូដខ្លាំងក្នុងពិភពសិល្បៈ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv



