Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិន​ជឿ! តារា​ជើងចាស់ Santisuk ដាច់ចិត្ត​ប្រកាស​លក់​ផ្ទះ​រស់នៅ​ជាង៣០ឆ្នាំ មូលហេតុ​ដោយសារតែ…

នេះជាដំណឹងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ក្រោយពីបានឃើញតារាសម្តែងជើងចាស់ថៃលោក Noom Santisuk ស្ងាត់ៗ ស្រាប់តែបង្ហោះពីការលក់ផ្ទះដ៏ស្កឹមស្កៃរបស់ខ្លួន ដែលរស់នៅអស់រយៈពេលជាង ៣០ ឆ្នាំ មកហើយ ដែលធ្វើឲ្យមហាជន និងក៏ដូចអ្នកគាំទ្រ ពិតជាចង់ដឹងពីមូលហេតុជាខ្លាំង។

ពិតណាស់ ដើម្បីស្រាយចម្ងល់របស់អ្នកគាំទ្រ ដែលចង់ដឹង ថ្មីៗនេះ លោក Noom Santisuk បានយល់ព្រមបើកបង្ហាញការពិតនៃមូលហេតុលោកលក់ផ្ទះ នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ។

ក្នុងនោះ តារាប្រុសរូបនេះ បានរៀបរាប់ឲ្យដឹងថា៖ «ផ្ទះនេះ គឺជាផ្ទះដំបូង ដែលបានទិញតាំងចូលឧស្សាហកម្មនេះម្ល៉េះ។ ខ្ញុំសូមប្រាប់ថា ខ្ញុំបានចូលប្រឡូកក្នុងវិស័យនេះតាំងពីឆ្នាំ១៩៨៦ ហើយផ្ទះនេះត្រូវបានទិញនៅក្នុងឆ្នាំ១៩៨៨ ដែលមកទល់ពេលនេះ មានអាយុកាល ៣៣ ឆ្នាំ ហើយ»។ លោកបន្តថា «ខ្ញុំមានចំណង ព្រោះតែឪពុកម្តាយរបស់ខ្ញុំរស់នៅទីនេះ ប៉ុន្តែ ពួកគាត់បានលាចាកលោកអស់ហើយ»។ មូលហេតុនេះនៃការលក់ផ្ទះនេះ គឺដោយសារតែកូនៗរបស់ខ្ញុំធំៗជាមុនអស់ហើយ ហេតុនេះ ខ្ញុំបានសាងសង់ផ្ទះថ្មីមួយ នៅក្បែរនោះ និងទើបតែបានបញ្ចប់រួចរាល់ហើយផងដែរ។

លោក Santisuk ក៏បានបញ្ជាក់ឲ្យដឹងថា «ដំបូងឡើយ ខ្ញុំមានបំណងចង់ទុកផ្ទះនេះដែរ ប៉ុន្តែ ក្នុងរយៈពេល ២ ឆ្នាំ កន្លងមកនេះ ដោយសារតែជំងឺកូវីដ១៩ ផ្ទុះឡើងជាប់ៗគ្នា បានធ្វើឲ្យពួកយើងមិនអាចធ្វើការបាន ហើយចំណូលក៏មិនបានចូលផងនោះ ដូច្នេះ ខ្ញុំសម្រេចចិត្តមិនអាចរក្សាទុកវាបានទៀតទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×